អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី តាមបណ្តាចំណុចដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។

ការងារជួសជុលដែលជាផ្នែកមួយនៃគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) បានធ្វើឡើងលើទីតាំងចំនួន២ផ្សេងគ្នាគឺ មួយស្ថិតនៅផ្នែកខាងជើងប្រវែង២៣ម៉ែត្រ និងមួយទៀតនៅផ្នែកខាងត្បូងប្រវែង៨ម៉ែត្រ។

ក្នុងដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេស ផ្តោតការអនុវត្ត លើការងារសំខាន់ៗមួយចំនួនដូចជា៖ ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម និងរៀបផ្គុំជញ្ជាំងនៃខឿនឡើងវិញតាមទម្រង់ដើម។ ការជួសជុលនេះ គ្រោងប្រើពេល ៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១។ ចន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner