ចិនច្រានចោលសេចក្តីព្រាងច្បាប់របស់អាមេរិក ក្នុងការជួយតៃវ៉ាន់ឱ្យទទួលបានឋានៈជាអ្នកសង្កេតការណ៍របស់ WHO ឡើងវិញ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបញ្ជាក់ក្នុងថ្ងៃចន្ទថា ចិនបានច្រានចោល និងមិនពេញចិត្តចំពោះការចុះហត្ថលេខារបស់សហរដ្ឋអាមេរិកទៅលើច្បាប់ ដែលនឹងជួយឱ្យកោះតៃវ៉ាន់ទទួលបានឋានៈជាអ្នកសង្កេតការណ៍នៅក្នុងអង្គការសុខភាពពិភពលោក (WHO) ទៅជាច្បាប់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយដើម្បីដឹកនាំរដ្ឋលេខាធិការឱ្យបង្កើតយុទ្ធសាស្រ្តដើម្បីផ្តល់ឋានៈជាអ្នកសង្កេតការណ៍ឡើងវិញដល់តៃវ៉ាន់នៅក្នុងអង្គការ WHO។

លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយគោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

លោកបន្តថា យោងតាមដំណោះស្រាយពាក់ព័ន្ធនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងមហាសន្និបាតសុខភាពពិភពលោក ការចូលរួមនៃកោះតៃវ៉ាន់របស់ប្រទេសចិន ក្នុងសកម្មភាពរបស់អង្គការសុខភាពពិភពលោក ត្រូវតែដោះស្រាយស្របតាមគោលការណ៍ចិនតែមួយ។

លោកបន្ថែមថា យើងជំរុញឱ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី គោរពតាមច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ប្រកបដោយការប្រុងប្រយ័ត្ន និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ឱ្យបានត្រឹមត្រូវ។

លោកបានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់បានពង្រីកនូវអ្វីដែលគេហៅថា “លំហអន្តរជាតិ” បើមិនដូច្នេះទេ វានឹងបង្កការខូចខាតបន្ថែមទៀតដល់ទំនាក់ទំនងរវាងចិន-អាមេរិក ព្រមទាំងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner