ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៧ ឧសភា ២០២២

អត្ថបទដោយ៖
AMS OneMinute

ការប្រមូលមនុស្សមកវៃសត្រូវឥតស្រមោលមិនស្រួលទេ។ ដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ១៩

ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺជាការគិតគូរ និងត្រៀមបម្រុងមួយដ៏ត្រឹមត្រូវ

កូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាកែប្រែទស្សនៈលើក្រុមគ្រូពេទ្យដោយចាត់ទុកពួកគេជាកងទ័ពអាវស

ការបណ្តុះបណ្តាលវិស័យសុខាភិបាល និងមិនអាចធ្វើដូចវិស័យអប់រំ យកអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះ

អ្នកហោះចូលកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័ក

អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនគួរផ្តល់ទិដ្ឋាការឱ្យចេញក្រៅប្រទេសនោះទេ

មានភ្ញៀវជាមិត្តបដិសេធជួបសម្តេច ព្រោះតែសម្តេចជួបអ្នកទេសចរលើនាវាវេស្ទើដាម

បើគ្មានវ៉ាក់សាំងទេ មហន្តរាយនៅកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ នឹងធ្ងន់ធ្ងរ។ សម្តេចមានមោទនភាពចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ

ជាប្រទេសក្រីក្រ ការចាក់វ៉ាក់សាំងសម្រេចបានក្នុងចំនួនដ៏ច្រើនដូចពេលបច្ចុប្បន្ននេះមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ប្រើប្រាស់អស់ជិត ៤៣លានដូស នៅសល់ជិត១០លានដូស។ ក្នុងនោះ ជាង២៨លានកន្លះ ជាវ៉ាក់សាំងទិញ។ វ៉ាក់សាំង ដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូស

ត្រូវពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំង ខណៈភាគីចិនរង់ចាំឆ្លើយតបពីកម្ពុជា

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទោះដូសទី១០ ក៏មិនយកលុយពីប្រជាពលរដ្ឋដែរ

ណែនាំឱ្យយកមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក

សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញល្អប្រសើរ តែវិបត្តិសង្គ្រាមរុស្ស៉ីអ៊ុយក្រែន ធ្វើឱ្យមានភាពមិនច្បាស់លាស់

កម្លាំងពេទ្យចំនួន៤ ដែលបានធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៖ ពេទ្យរដ្ឋ ពេទ្យយោធា ពេទ្យនគរបាល និងពេទ្យស្ម័គ្រចិត្ត

អំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់រក្សាឱ្យបាននូវកិត្តិនាម កងទ័ពអាវស

ប្រកាសស្នើសុំឱ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់សម្តេចវិញ គឺថ្ងៃទី៥ សីហា ១៩៥២

លទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាលទ្ធផលជាប្រវត្តិសាស្ត្រ

បើសម្តេចមិនហាមឃាត់ទេ ជនដែលគប់សម្តេចអាចនឹងមានគ្រោះថ្នាក់។ មានកម្លាំង៣ក្រុម ស្នើសុំសម្តេចធ្វើបាតុកម្មសុំអាមេរិកចាត់វិធានការលើជនគប់សម្តេច ប៉ុន្តែសម្តេចហាមឃាត់

សម្តេចតេជោចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់

សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណាគឺអនុវត្តយ៉ាងនោះទៅ

ណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់គាំទ្រសម្តេច រក្សាភាពនឹងនរ ទុកឱ្យអាមេរិកជាអ្នកចាត់ចែង

ណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ៕

ads banner