ឯកឧត្តម សៅ សារឿន ជួបសវនាការជាមួយអង្គការ AGM កូរ៉េ លើកការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការលើកការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឲ្យកាន់តែមានសមត្ថភាពលើវិស័យការពារជាតិ នាព្រឹកថ្ងៃអង្គារទី១៧ ខែ ឧសភា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ទទួលបន្ទុកការងារនាយកដ្ឋាន កិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិ បានទទួលជួបសវនាការ ជាមួយប្រតិភូអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក បាស្ទរ ផាក ឆូលស៊ូ នាយកអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងសមាជិកអមដំណើរ។

ឯកឧត្តម សៅ សារឿន អគ្គនាយករង បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូអង្គការ AGM ដែលដឹកនាំដោយលោក បាស្ទរ ផាក ឆូលស៊ូ ជានាយកអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងបានឆ្លៀតមកទស្សនកិច្ចសិក្សាស្វែងយល់ពីការវិវត្តន៍រីកចម្រើនរបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសារបរទេស របស់នាយកដ្ឋានកិច្ចការ យោធាស៊ីវិល បន្ទាប់ពីអាក់ខានក្នុងវិបត្តិកូវីដ.១៩ជាសកល និងស្របពេលដែលកម្ពុជាបានបើកឲ្យដំណើរការប្រទេសជាតិឡើងវិញ។

ឯកឧត្តម សៅ សារឿន ក៏បានជំរាបជូនប្រតិភូអង្គការ AGM ផងដែរចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានកិច្ចការយោធាស៊ីវិល ជាមួយបណ្តាប្រទេសជាមិត្តដូចជាអនុព័ន្ធយោធាអូស្រ្តាលី សហរដ្ឋអាមេរិច ចិន ថៃ និងវៀណាម ដែលបានឧបត្ថម្ភជាសម្ភារៈដើម្បីចូលរួបចំណែល បណ្តុះបណ្តាល លើផ្នែក ភាសារបរទេស ដល់កងទ័ពនារយៈ ពេលកន្លងមក ។ ពិសេសកិច្ចសហការជាមួយ អង្គការ អេជីអឹម កូរ៉េ មានដូចជាកុំព្យូទ៍ ម៉ាស៊ីនកុំព្យូទ័រ និងសម្ភារៈផ្សេងៗជាច្រើនសម្រាប់បំពាក់ក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងឧបត្ថម្ភថវិកា ក្នុងការជួសជុលបន្ទប់សិក្សាផងដែរ ។

ឯកឧត្តមអគ្គនាយករង សៅ សារឿន បានបញ្ជាក់ផងដែរថា ក្រោមជំនួយកិច្ចសហប្រតិបត្តិការរវាងអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ គឺមាន រយៈពេល ១៧ឆ្នាំហើយ គិតចាប់តាំងពីឆ្នាំ២០០៥មក ។ ហើយសម្ភារៈទាំងអស់នោះក្រៅពីការសិក្សា ជំនាញកុំព្យូទ័រនូវ បាន ចូល រួមធ្វើប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនកងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជាង ១០ម៉ឺនប័ណ្ណ ។ ក្នុងស្ថានភាពប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិកូវីដ.១៩ អង្គការ AGM នៃសាធារណរដ្ឋកូរ៉េ បានជួយឧបត្ថម្ភ ម៉ាស់ចំនួន ២៧ម៉ឺនម៉ាស់បន្ថែមទៀត ហើយម៉ាស់ទាំងនោះក៏បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅឃុំវ៉ារិនផងដែរ។

ក្នុងនាមប្រតិភូអង្គការ AGM លោក ផាក ឆូលស៊ូ នាយកអង្គការ បានសំដែងនូវមោទន ភាពយ៉ាងខ្លាំងចំពោះ ការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំព្រមទាំងនាយទាហានក្នុងនាយកដ្ឋាននាពេលនេះ។នេះបានបញ្ជាក់ពី កិច្ច សហប្រតិបត្តិការរវាង អង្គការ អេជីអឹម ជាមួយ ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្នុងការចូលរួមពង្រីកវិស័យបណ្តុះបណ្តាលធនធាន មនុស្សរបស់ កងយោធពលខេមរភូមិន្ទ លើវិស័យការពារជាតិឲ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីបានផ្តល់នូវវត្ថុអនុស្សាវរី័យ៍រួចមកប្រតិភូអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រនិងភាសាបរទេស អំពីការវិវត្តន៍រីកចម្រើនក៏ដូចជាតម្រូវការបំពេញបន្ថែមដើម្បីជួយ ដល់ ការងារ បណ្តុះ បណ្តាល នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន អង្គភាព ចំណុះ ក្រសួង ការពារជាតិ និងអគ្គបញ្ជាការដើម្បីលើកកំពស់សមត្ថភាព ស្របទៅតាមផែនការកំណែរម្រង់ របស់កង យោធ ពលខេមរភូមិន្ទ ៕ ប្រភព ៖ កងទ័ព

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner