អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥២៣លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន២៩ម៉ឺននាក់ និងជាសះស្បើយ ៤៩៣លាន៦៤ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥២៣,៧៨០,៣៦២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៩២,៤៥០នាក់ និងជាសះស្បើយឡើងវិញ ៤៩៣,៦៤៨,៣៦១នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៤,៤៧៣,៤៤៧នាក់ ស្លាប់ចំនួន ១,០២៧,២៨៥នាក់ និងជាសះស្បើយចំនួន ៨១,៣៨០,៧៧៥នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១២៧,០៣២នាក់ ស្លាប់ចំនួន ៥២៤,២៦០នាក់ និងជាសះស្បើយ ៤២,៥៨៤,៧១០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៧២៨,២៨៦នាក់ ស្លាប់ ៦៦៥,២២៧នាក់ និងជាសះស្បើយ ២៩,៧២៤,៦៨២នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា