ក្រុមចំបាប់នារីកម្ពុជា ចាប់ផ្តើមប្រកួត នៅព្រឹកនេះហើយ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ប្រភេទកីឡាចំបាប់កម្ពុជាបន្តចូលរួមប្រកួតថ្ងៃទី២ នៅព្រឹកនេះចាប់ផ្តើមពីម៉ោង ១០:០០ តទៅ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទសវៀតណាម ដោយមានសមាសភាព កីឡាការិនី៤នាក់៖
១. ទម្ងន់ ៥៧ គីឡូក្រាម ឌិត សំណាង
២. ទម្ងន់៥៣ គីឡូក្រាម សម្បត្តិ វណ្ណៈ
៣. ទម្ងន់ ៥៧ គីឡូក្រាម សឿន នឿន
៤. ទម្ងន់៦២ គីឡូក្រាម ជា កញ្ញា
លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថាន ខេមអេដ (CamEd Business School) និងជាអនុប្រធានកីឡាចំបាប់កម្ពុជា ទទួលបន្ទុកប្រធានដឹកនាំក្រុមកីឡាចំបាប់កម្ពុជារំពឹងថា អត្តពលិកកីឡាចំបាប់កម្ពុជានឹងធ្វើបានល្អ សម្រាប់ការប្រកួតនៅថ្ងៃនេះ និងនៅថ្ងៃស្អែក ដែលមានផ្នែកកីឡាករ៦នាក់ទៀត៕ ចាន់ វិចិត្រ






ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។