កូរ៉េខាងជើងនឹងប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នេះបើតាមតំណាងអង្គការសហប្រជាជាតិ
អត្ថបទដោយ៖
លន់ សារ៉ាត
យូអិន៖ អង្គការសហប្រជាជាតិ (UN) បានព្រមាន អំពីផលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ ចំពោះវិធានការឆ្លើយតបរបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Liz Throssell បានប្រាប់អ្នកយកព័ត៌មានថា «ការរឹតត្បិតនាពេលថ្មីៗនេះ ដែលរួមមានការដាក់មនុស្សឱ្យនៅដាច់ដោយឡែក និងការដាក់កម្រិតបន្ថែមទៀតលើការធ្វើដំណើរ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកដែលកំពុងតស៊ូដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ»។
មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាឱ្យបិទប្រទេសទាំងមូល ដើម្បីព្យាយាមពន្យឺតការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនដែលមិនបានទទួលវ៉ាក់សាំង ដោយបានដាក់ពង្រាយយោធា បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាការឆ្លើយតបចំពោះការផ្ទុះឡើងដ៏អាក្រក់៕ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ