ក្រសួងទេសចរណ៍ ដាក់ចេញកម្មវិធីប្រឡងប្រណាំងវីដេអូ“ទេសចរណ៍ និងសហគ្រិនភាព” រដូវកាលទី១ ឆ្នាំ២០២២
អត្ថបទដោយ៖
អួន ស្រីរុំ
ក្រសួងទេសចរណ៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សហគ្រិនខ្មែរ (Khmer Enterprise) ដាក់ចេញកម្មវិធីប្រឡងប្រណាំងវីដេអូ“ទេសចរណ៍ និងសហគ្រិនភាព” រដូវកាលទី១ ឆ្នាំ២០២២ ដើម្បីជំរុញយុទ្ធនាការ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”។
រង្វាន់សម្រាប់ជ័យលាភី រួមមាន ៖
- លេខ១៖ ពានមួយ និងប្រាក់រង្វាន់ ៦ លានរៀល
- លេខ២៖ ពានមួយ និងប្រាក់រង្វាន់ ៤ លានរៀល
- លេខ៣៖ ពានមួយ និងប្រាក់រង្វាន់ ២ លានរៀល
សម្រាប់ព័ត៌មានលម្អិត សូមមេត្តាអានសេចក្តីជូនដំណឹងខាងក្រោម និងទំនាក់ទំនងលេខទូរស័ព្ទ ០៩៥ ៩៨៣ ៨១៨ និង ០១០ ៦៥៣ ៧៨៩ ។ ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។