ភ្លៀងធ្លាក់ខ្លាំងតាំងពីយប់ដល់ព្រឹក ធ្វើឱ្យស្ទះចរាចរណ៍នៅទីក្រុងបាងកក
បាងកក៖ ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងបាងកក ចាប់ពីយប់ថ្ងៃទី១៧ ឧសភា ដល់ព្រឹកថ្ងៃទី១៨ ឧសភា បណ្តាលឱ្យមានទឹកជំនន់ និងធ្វើឱ្យស្ទះចរាចរណ៍នៅលើដងផ្លូវជាច្រើន ហើយសាលាដែលលិចទឹក ត្រូវបានបិទទ្វារ។
មន្ត្រីបានរាយការណ៍ពីទឹកជំនន់នៅកម្រិតចិញ្ចើមផ្លូវ និងធ្វើឱ្យចរាចរណ៍ជាប់គាំង លើផ្លូវ Srinagarind និង Sukhumvit 107 (Bearing) ក្នុងខេត្ត Samut Prakan ។
នៅទីក្រុងបាងកក ការជន់លិចបានកើតឡើងនៅលើផ្លូវ Vibhavadi Rangsit ផ្លូវ Kamphaeng Phet 2 ផ្លូវ Phahonyothin ក្នុងស្រុក Bang Khen ផ្លូវ Ratchadaphisek ក្បែរតុលាការព្រហ្មទណ្ឌ ផ្លូវ Ngam Wong Wan និងផ្នែកនៃផ្លូវ Lat Phrao រួមទាំងផ្លូវប្រសព្វជាមួយផ្លូវ Ratchadaphisek ។
យានជំនិះខ្លះខូច ឬជួបគ្រោះថ្នាក់ចរាចរណ៍ ហើយខ្លះទៀតគេចពីផ្លូវលិចទឹក ។ ចរាចរណ៍ក៏មានការយឺតយ៉ាវខ្លាំងផងដែរនៅលើផ្លូវល្បឿនលឿនចូលឆ្ពោះទៅស្ពាន Rama IX និងនៅលើផ្លូវ Ramkhamhaeng រួមទាំងផ្នែករបស់វានៅផ្លូវប្រសព្វ Lam Salee ។
សាលា Sattriwitthaya 2 ក្នុងសង្កាត់ Lat Phrao នៃទីក្រុងបាងកក ត្រូវបានបិទកាលពីព្រឹកថ្ងៃពុធ ដោយសារទឹកជំនន់នៅខាងក្នុងបរិវេណសាលា និងក្នុងតំបន់៕ ប្រែសម្រួល៖ សារ៉ាត




