ថៃ៖ មនុស្ស ៥៦៣៣នាក់ទៀតឆ្លងកូវីដ-១៩ ខណៈមនុស្ស ៤៥នាក់ស្លាប់បន្ថែមទៀត
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៦៣៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៥,៦៣២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ករណីទៀតជាករណីនាំចូល។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,០៤២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣៨៨,៦១០ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៥៩៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.២៩លាននាក់។
គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៥លានដូស ក្នុងនោះប្រជាជនជាង ៥១.៧៨លាននាក់ (៧៤.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.៨៥លាននាក់ (៣៨.៥%) បានចាក់ដូសជំរុញ៕ ប្រែសម្រួល៖ សារ៉ាត




