ធន់ សាក់ស៊ីនថា ត្រៀមខ្លួនរួចរាល់ទទួលស្វាគមន៍ ម៉ន់ ភារម្យក្នុងជំនួបកម្មវិធីប្រដាល់អន្តរជាតិ ខារ៉ាបាវដណ្តើមប្រាក់លាន

ធន់ សាក់ស៊ីន កូនសិស្សក្លិបប្រដាល់គុនខ្មែរសមាគមកងយោធលខេរភូមិន្ទ បានប្រកាសថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងជំនួបប៉ះកីឡាករ ម៉ន ភារម្យមកពីក្លិបប្រដាល់គុនខ្មែរ ការិយាល័យទី៥ កងទ័ពជើងគោក នាចុងសប្តាហ៍ខាងមុខនេះ។

ធន់ សាក់ស៊ីន និយាយទៀតថា ម៉ន ភារម្យ គឺជាកីឡាករល្អកែង ហើយវាយធន ប៉ុន្តែភាពល្អរបស់កីឡាកររូបនេះ គ្រប់ចំណុចល្អៗគេបានហ្វឹកហាត់ត្រៀមវាយតបត ដើម្បីប្រជែងដណ្តើមជ័យជំនះយកប្រាក់លានឲ្យបាន។

សូមបញ្ជាក់ថា កីឡាករ ធន់ សាក់ស៊ីន នឹងប្រកួតជាមួយកីឡាករ ម៉ន ភារម្យក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដណ្តើមប្រាក់លានក្នុងកម្មវិធីប្រដាល់អន្តរជាតិ ខារ៉ាបាវដណ្តើមប្រាក់លាន នាល្ងាចថ្ងៃសៅរ៍ ទី២១ ចុងសប្តាហ៍ខាងមុខនេះ៕ អត្ថបទៈ ជាវ ចន្ធូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner