ឃ្លាំងអេតចាយ ១កន្លែងនៅខណ្ឌសែនសុខ ឆ្លងចរន្តអគ្គីសនី បណ្ដាលឱ្យឆាបឆេះ បំផ្លាញបន្ទប់ស្នាក់នៅ៤បន្ទប់ និងសម្ភារៈមួយចំនួន ខណៈសមត្ថកិច្ចប្រើឡានទឹកអស់ ៨គ្រឿង
ភ្នំពេញ៖ ឃ្លាំងអេតចាយ ១កន្លែង ត្រូវបានគ្រោះអគ្គិភ័យឆាបឆេះ បំផ្លាញបន្ទប់ស្នាក់នៅចំនួន ៤បន្ទប់ និងបំផ្លាញសម្ភារអស់មួយចំនួនដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងនោះសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ៨ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅនាវេលាម៉ោង ១១៖៥៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងខាងលើនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍គ្រោះអគ្គិភ័យខាងលេីនេះរួចមកភ្លាមៗ លោកបានបញ្ជរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅដេីម្បីជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ។ ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ ៨ឡាន ស្មេីរនឹង៣២ម៉ែត្រគូប។
លោកនាយការិយាល័យ បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺពុំបណ្តាលឱ្យមានអ្នករងរបួសនោះឡេីយ ដោយគ្រាន់តែខូចខាតបន្ទប់ស្នាក់នៅចំនួន៣បន្ទប់, ក្រដាស់ឡាំង និងសម្ភារអស់មួយចំនួនតែប៉ុណ្នោះ៕ ដោយ ប៊ុនធី