ក្រុមកីឡាបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជាផ្នែកបុរស ប្រកួតចាញ់ក្រុមបាល់ទះថៃ ២សិតទល់នឹង៣សិត

ក្រុមកីឡាបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជាផ្នែកបុរស បានប្រកួតចាញ់ក្រុមបាល់ទះជម្រើសជាតិថៃ ក្នុងលទ្ធផល ២សិតទល់នឹង៣សិត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ។ ការប្រកួតបាល់ទះរបស់ក្រុមជម្រើសជាតិកម្ពុជា និងថៃ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ។

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានប្រកួតចាញ់ក្រុមថៃ ដោយលទ្ធផល ២សិតទល់នឹង៣សិត ក្នុងលំដាប់ពិន្ទុ សិតទី១-២៥ទល់នឹង២២, សិតទី២-២៥ទល់នឹង២០, សិតទី៣-២២ទល់នឹង២៥, សិតទី៤-២០ទល់នឹង២៥ និងសិតទី៥-១០ទល់នឹង១៥។

ទោះជាយ៉ាងណា ក្រុមទាំងពីរ កម្ពុជា និងថៃ សុទ្ធតែបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា បន្ទាប់ពីបានយកឈ្នះក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីនកាលពីប្រកួតទី១ រឿងៗខ្លួន នៃពូល B ក្នុងនោះ ក្រុមបាល់ទះជម្រើសជាតិថៃ ឈរលេខ១ នៅក្នុងពូល B ខណៈក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈរនៅលេខ២ ក្នុងពូល B ៕ ស៊ូ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner