ពលរដ្ឋដាក់ពាក្យសុំប័ណ្ណព្រំដែន(Border Pass) នៅខេត្តបន្ទាយមានជ័យបានប្រមាណ៥.០០០នាក់គឹតក្នុងមួយរយ:ចុងក្រោយនេះ

បន្ទាយមានជ័យ ៖ ពលរដ្ឋក្នុងនិងក្រៅខេត្ត តែបានមកស្នាក់នៅខេត្តបន្ទាយមានជ័យប្រមាណ ៥.០០០នាក់ហើយមកដាក់ពាក្យសុំប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) នៅកន្លែងចុះឈ្មោះ ២កន្លែងក្ន្ងងខេត្តនេះ ។ ព្រោះការប្រើប័ណ្ណព្រំដែនសម្រាប់ឆ្លងដែននិងធ្វើដំណើរចូលប្រទេសថៃ មានលក្ខ័ខ័ណ្ឌងាយជាងគេគឺមានតែប័ណ្ណនេះនិងកាតចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ គ្រប់ចំនួន ។

នេះបើតាម លោក ឈឺន សុរិយា ប្រធានអង្គភាពច្រកចេញចូលសាលាខេត្តបន្ទាយមានជ័យ បានប្រាប់កាលពីថ្ងៃទី១៨ ខែឧសភានេះ ។ លោកបានបន្តថា ប្រជាជនប្រមាណ ៥.០០០នាក់នោះគឺគិតតាំងពីចុងឆ្នាំ២០២១ និងជាពិសេសពីចុងខែមេសាឆ្នាំ២០២២មក ។ ពោលគឺពលរដ្ឋដែលមកដាក់ពាក្យស្នើសុំប័ណ្ណព្រំដែន(សុំថ្មី)នេះ និងសុំពន្យាប័ណ្ណចាស់ ដោយសារភាគីថៃនឹងបើកច្រកព្រំដែនសម្រាប់ពលរដ្ឋ (ពលករ) អ្នកដំណើរនិងភ្ញៀវឡើងវិញក្នុងឆ្នាំ២០២២ នាដើមឬកណ្តាលឆ្នាំ ។ក្នុងនោះ ភាគីថៃបានបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកកាលពីថ្ងៃទី០១ខែឧសភា ។ ច្រកព្រំដែនអន្តរជាតិដូង-បានឡែម ,ច្រកអូរស្មាច់-ឆងចម ,ច្រកផ្សារព្រំ-បានប្រាកាត កាលពីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២២ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយ:អង្គភាពច្រកចេញចូលតែមួយបានជូនដំណឹងថា ការងារផ្តល់សេវានៃការផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋ សម្រាប់អ្នកមានអាស័យដ្ឋានឬស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ។
សេវានោះរួមមាន តម្លៃនិងសុពលភាព
១/ ការធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃ(ថ្មី) តម្លែ ២០.០០០រៀល/១ប័ណ្ណ
២/ ការបន្តសៀវភៅប័ណ្ណព្រំដែន កម្ពុជា ថៃ តម្លៃ ២០ ០០០រៀល/១ប័ណ្ណ ។
និង៣/ការបន្តសុពលភាពប័ណ្ណព្រំដែនកម្ពុជា ថៃ តម្លៃ ១០.០០០រៀល/១ប័ណ្ណ(សៀវភៅចាស់) ។
មានសុពលភាពរយ:ពែល ០២ឆ្នាំ ។
សូមបញ្ជាក់ថា ប័ណ្ណព្រំដែនកម្ពុជា ថៃ (Border Pass) ធ្វើជូនតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងខេត្តជាប់ព្រំដែនថៃដទៃទៀតដែលមានច្រកព្រំដែនអន្តរជាតិ យកទៅប្រើប្រាស់ក្នុងកិច្ចការចាំបាច់ ។

ពាក្យស្នើរសុំប័ណ្ណព្រំដែន មានបែបបទមួយចំនួន
១/ច្បាប់ ដោយមានបិតរូបថតនិងចុះហត្ថាលេខា ឬផ្តិតមេដៃ នៅលើពាក្យស្នើរសុំ ។ ២/រូបថតរបស់សាមីខ្លួន ៤គុណនិង៦ ចំនួន២សន្លឹក ៣ /អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចំលង ១ច្បាប់ ។
៤/សេចក្តីចំលងសំបុត្រកំណើត សំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់ ៥/សេចក្តីចំលងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន១ច្បាប់ ៦/កូនចាប់ពីអាយុ១២ឆ្នាំចុះមិនបាច់ធ្វើ អាចរួមដំណើរជាមួយឪពុកម្តាយបាន ៧/តំម្លៃសេវាក្នុង១ច្បាប់ ប័ណ្ណព្រំដែនកម្ពុជា ថៃ(Border Pass) ចំនួន២០.០០០រៀល ។ រយៈពេលផ្តល់សេវាយ៉ាងយូរ ៥ថ្ងៃបន្ទាប់ពីបានទទួលពាក្យស្នើរសុំ ។ ប៉ុន្តែ ជាក់ស្តែងឥឡូវនេះវាយូរជាងមុន ដោយសារអ្នកមកដាក់ពាក្យស្នើសុំមានចំនួនច្រើនលើសកំណត់ ឯបុគ្គលិកបម្រើការនៅតិចដដែល ។ ហើយឯកសារ បែបបទត្រូវបញ្ចូលទៅក្នុងប្រព័ន្ធដែលក្រសួងមហាផ្ទៃបានកំណត់ ។

គួរបញ្ជាក់ដែរថា ចំពោះអ្នកដំណើរ ដែល ត្រូវធ្វើដំណើរ ពី កម្ពុជា ទៅកាន់ ប្រទេស ថៃ តាមផ្លូវ អាកាស និង ផ្លូវគោក ត្រូវបាន បែងចែក ជា ៣ ប្រភេទ ។ ហើយក៏ត្រូវអនុវត្ត តាមល័ក្ខខ័ណ្ឌផ្សេងគ្នាផងដែរ ។

ប្រភេទទី១និងទី២ (ប្រើលិខិតឆ្លងដែន(Passport) មុនឆ្លងដែន មានល័ក្ខខ័ណ្ឌច្រើន ស្មុគ្រស្មាញ និងចំណាយប្រាក់លើធានារ៉ាប់រង ព្យាបាលជម្ងឺកូវីដ១៩ ផងទៀត។ គឺមានតែប្រភេទទី៣. ដែលងាយស្រួលជាងគេ គឺអ្នកដំណើរ ដែលជា ប្រជាជនក្នុងខេត្ត ជាប់ព្រំដែន ហើយកាន់ប័ណ្ណ ព្រំដែន (Border Pass)
១. មិន តម្រូវឱ្យ ចុះឈ្មោះ Thailand Pass ទេ ។
២. មិន តម្រូវឱ្យមាន ធានារ៉ាប់រង ទេ ។
៣. ត្រូវជាអ្នកដែលបានចាក់ វ៉ាក់សាំង ពេញលេញ តែប៉ុណ្ណោះ ។
៤. ការធ្វើដំណើរ ត្រូវបានអនុញ្ញាត តែ ក្នុងតំបន់ ដែលមានចែង ដោយកិច្ចព្រមព្រៀងរវាង កម្ពុជា – ថៃ ប៉ុណ្ណោះ ។
៥. អាច ស្នាក់នៅ ក្នុងប្រទេស ថៃ មិនត្រូវ លើសពី ៣ ថ្ងៃ (២ យប់ ) ឡើយ ៕ដោយ៖ ឃឹន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner