ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សំណេះសំណាលជាមួយសមាជិកគណបក្ស ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្ស ស្រុកមង្គលបូរី ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គល់បុរីរាយការណ៍ពីសកម្មភាព ដែលបានអនុវត្តរួចនិងប្រគល់ជូនមូលដ្ឋាន និងប្រជាពលរដ្ឋ ប្រើប្រាស់ រួមមានដូចជា ការជួយសង្គោះ ពលរដ្ឋខណះមានគ្រោះមហន្តរាយ កសរជួសជល់រចនាសម្ព័ន្ធផ្លូវថ្នល់ និងការផ្ដល់ជូនសេវសដាធារណនិងសង្គម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជាទទួលបានជោគជ័យដោយទទួលបានការអបអរសាទរពីសហគមន៍ជាតិ និងអន្តរជាតិ ការផ្តល់វ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងជនបរទេសដែលនៅកម្ពុជាដោយមិនរើសអើង និន្នាការនយោបាយ សាសនា ជាតិសាសន៍ឡើយ ជាពិសេសការបើកចំហរបេះដូងជាសកលទទួលនាវាវេស្តឺដាមឲ្យចូលចតនៅខេត្ត ព្រះសីហនុ ខណៈពេលដែលប្រទេសនានាបដិសេធក្នុងអំឡុងពេលកូវីដ-១៩ ជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំសាសនា វិស័យឯកជន សមាជិក សមាជិការគណបក្ស ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មដោយមិនខ្លាចការនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្មដើម្បីអនុវត្តគោនយោបាយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និងបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យយើងកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អ បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ដោយ៖ ឃឹន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner