សហព៏ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង រៀបចំតែការប្រកួតជើងឯក ដើម្បីចំរាញ់រកកីឡាករឆ្នើម ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
STORY នៅក្នុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានសម្រេចលប់ចោលការប្រកួតភូមិភាគមួយចោល ដោយសម្រេចរៀបចំតែការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិមួយប៉ុណ្ណោះ ។ នេះបើយោងតាមការបញ្ជាក់ឲ្យពីសំណាក់ កញ្ញា មាស តឿ អគ្គហេរញ្ញឹកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ប្រាប់ នាព្រឹកថ្ងៃទី១៨នេះ ។
កញ្ញា បញ្ជាក់ថា មូលហេតុដែលសហព័ន្ធសម្រេចធ្វើការលប់ចោលការប្រកួតភូមិភាគ ដោយធ្វើការរៀបចំតែការប្រកួតជើងឯកថ្នាក់ជាតិមួយនោះ គឺដោយហេតុថា ឆ្នាំ២០២២នេះ វាកៀកនិងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ពិសេស មានការរៀបចំប្រកួតកីឡាជាតិលើកទី៣មួយទៀតផងនោះ ទើបសហព័ន្ធសម្រេចរៀបចំតែថ្នាក់ជាតិ ដើម្បីចំរាញ់រកសមាគមនដែលមានសក្កានុពលជាប់ជ័យលាភីពីចំណាត់លេខដល់លេខ៣មកបំប៉នហ្វឹកហាត់ជាមួយគ្រូបរទេសរបស់CAMSOC សម្រួចត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។
កញ្ញា អគ្គហេរញ្ញឹក បញ្ជាក់ទៀតថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នឹងរៀបចំនៅអំឡុង ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ ដោយសហព័ន្ធបើកទូលាយក្រសួងស្ថាប័ន មន្ទីរពាក់ថ្នាក់ក្រុងខេត្តអាចដាក់ពាក្យចូលរួមប្រកួតបាន ប៉ុន្តែកីឡាករកីឡាការិនីដាច់ខាតត្រូវមានអត្តញ្ញណប័នកីឡាសម្គាល់ ទើបគណៈកម្មការរៀបចំការប្រកួតអនុញ្ញាតឲ្យចូលរួមប្រកួត ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន អគ្គលេខាធិការទទួលបន្ទុកមើលការងាររួម ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕អត្ថបទ៖ ជាវ ចន្ធូ