មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបឯកអគ្គរដ្ឋទូតរុស្ស៊ី (Video Inside)

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ដែលជំនួបនេះ បានកើតឡើងជាលើកដំបូង ចាប់តាំងពីមានអំពើឈ្លានពានរបស់ទាហានរុស្ស៊ី ក្នុងទឹកដីប្រទេសអ៊ុយក្រែន។ 

ជំនួបពិភាក្សា បានធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា នៅទីបញ្ជាការកងទ័ពជើងគោកនៃកង យោធពលខេមរភូមិន្ទ ដោយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោកអាណាតូលី បូរ៉ូវីក បានលើក ឡើងជុំវិញទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព ជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី។

កិច្ចពិភាក្សាបានផ្តោតលើបញ្ហាឆ្លងជម្ងឺកូវីដ១៩ ផងដែរដោយឯកអគ្គរដ្ឋទូតរុស្ស៊ី បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងចំណាត់ការ គ្រប់គ្រងកូវីដ១៩បានដោយជោគជ័យ រហូតមានការបើក សេដ្ឋកិច្ច-សង្គមទ្បើងវិញ លើ គ្រប់វិស័យ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ និងជាពិសេសរវាងកងទ័ពជើងគោក ដើម្បីឱ្យកាន់តែសកម្ម និង រឹងមាំ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍បញ្ជាក់តប បានលើកឡើងអំពី ទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរ ព្រមជាមួយនឹងការវាយ តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរួម គ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner