រុស្ស៊ី និងអ៊ុយក្រែនបន្ទោសគ្នា ទៅវិញទៅមក បន្ទាប់ពីការចរចាសន្តិភាពជាប់គាំង

ម៉ូស្គូ៖ វិមានក្រឹមឡាំងបាននិយាយក្នុងថ្ងៃពុធសប្តាហ៍នេះថា អ៊ុយក្រែនកំពុងបង្ហាញមិនមានឆន្ទៈក្នុងការបន្តកិច្ចចរចាសន្តិភាព ប៉ុន្តែភាគីក្រុមមន្ត្រីនៅក្នុងទីក្រុងកៀវ បានស្តីបន្ទោសប្រទេសរុស្ស៊ីចំពោះការខ្វះខាតវឌ្ឍនភាពរបស់ខ្លួន។

ការចរចាសន្តិភាពទល់មុខគ្នាដែលធ្វើឡើងលើកចុងក្រោយនោះ គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ក្រុមមន្ត្រីបាននិយាយថា ការប្រាស្រ័យទាក់ទងបានបន្តធ្វើឡើងពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ប៉ុន្តែភាគីទាំងពីរបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចចរចាបានជាប់គាំង។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េកូវ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការចរចាមិនរីកចម្រើនទេ ហើយយើងកត់សម្គាល់ពីឆន្ទៈមិនពេញលេញរបស់អ្នកចរចាអ៊ុយក្រែនក្នុងការបន្តដំណើរការនេះ។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko ដែលបាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៊ុយក្រែនមិនកំពុងធ្វើកិច្ចចរចាក្នុងទម្រង់ណាមួយឡើយ ហើយថា ទីក្រុងកៀវ បានអនុវត្តការដកខ្លួនចេញពីដំណើរការចរចា៕
ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner