ឯកឧត្តម វង សូត អញ្ជេីញសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាបាលីនិងសមិទ្ធិផលនានាក្នុងវត្តសុវណ្ណារាម ហៅវត្តក្រែក ខេត្តត្បូងឃ្មុំ

ត្បូង ឃ្មុំ ៖ ឯកឧត្ដម រដ្ឋមន្ត្រី វង សូត ថ្លែងថា បច្ចុប្បន្ន នេះ មេីលឃេីញយ៉ាងច្បាស់ នូវការដឹកនាំប្រទេស និងគុណ បំណាច់ដ៏មហាធំធេង របស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មក ដល់សព្វថ្ងៃមានភាពសុខសាន្តពេញផ្ទៃប្រទេស ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញ ជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណរាម ហៅវត្តក្រែក ស្ថិតក្នុងភូមិក្រែកត្បូងឃ្មុំ ឃុំក្រែក ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ នាព្រឹក ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២នេះ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ទៀតថា រាជរដ្ឋាភិបាល កម្ពុជា បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញនិងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។ ជាក់ស្ដែង សាលាបាលីដែលត្រូវសម្ភោធដាក់ឲ្យប្រេីប្រាស់នៅពេលនេះ អស់ជិត ៣០ម៉ឺន ដុល្លារ សហរដ្ឋ អាមេរិក ថែមទាំងវិស័យ ពុទ្ធិចក្រ មានសមិទ្ធផលនានាដែលកំពុងរីកដូចផ្សិតបណ្តាលវត្តអារាម ទាំងអស់នេះគឺកេីតចេញពីកត្តាសន្តិភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដម រដ្ឋមន្ត្រី បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារ និងថែរទាំសុខភាព តាមគ្រួសារឲ្យល្អ ហេីយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ប្រសិនបេីបងប្អូនបានចាក់ដូសទី១ ដូសទី២រួច ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត ដេីម្បីទប់ស្កាត់ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ។

ឯកឧត្ដម វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត្ត និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ដើម្បីបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner