ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ ចែករំលែកបទពិសោធន៍ ពន្យល់ និងធ្វើបទបង្ហាញពីនីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជូនសមាជិកសាខាបក្ស និងអនុសាខាបក្ស ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត អូស្មាន ហាសាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ពន្យល់ និងធ្វើបទបង្ហាញពីនីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជូនសមាជិក សមាជិកាសាខាគណបក្ស និងអនុសាខាគណបក្សប្រជាជនកម្ពុជា ចំណុះខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត អូស្មាន ហាសាន់ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អ នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស បានធ្វើឱ្យកាន់តែប្រសើរឡើងនូវមនុស្ស ទឹក ផ្លូវ ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។ ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍ កសាងធនធានយុវជនតំាងពីដើមរហូតមក ព្រោះយុវជនជាកម្លាំងបន្តវេនរបស់សង្គមជាតិ ក្នុងការចូលរួមដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។

ទាក់ទងទៅនឹងការងារបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម បណ្ឌិត អូស្មាន ហាសាន់ បានចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយពន្យល់ និងធ្វើបទបង្ហាញពីច្បាប់ បទបញ្ជានីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកំណត់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាសាខាគណបក្ស និងអនុសាខាគណបក្សប្រជាជនកម្ពុជា ចំណុះខណ្ឌឬស្សីកែវទាំងអស់ថា ពេលចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ របស់គណបក្សជូនប្រជាជន ឲ្យបានដឹងកាន់តែច្បាស់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍបន្ត ផ្តល់ឱកាសឲ្យកូនចៅ ជាយុវជននិងកុមារ បានសិក្សារៀនសូត្រ រស់នៅក្នុងសុខសន្តិភាព និងភាពសម្បូររុងរឿងជារៀងរហូតតទៅ ៕ ដោយ វ៉េង លីមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner