ប្រធានប្រតិភូដឹកនាំអត្តពលិកវាយសីជម្រើសជាតិកម្ពុជាលើកឡើងថា ទោះបីស៊ីហ្គេមនៅវៀតណាមជម្រើសជាតិមិនបានឡើងទៅកាន់វគ្គប្រជែងមេដាយតែសមត្ថភាពល្អច្រើន

ឯកឧត្តម ជាម សុភា ប្រធានប្រតិភូដឹកនាំអត្តពលិកជម្រើសជាតិកីឡាវាយសីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានថ្លែងប្រាប់ តាមសារឡិចត្រូនិក នារសៀលថ្ងៃ ទី១៩ ខែ ឧសភា ពីប្រទេសវៀតណាមថា អត្តពលិកជម្រើសជាតិកីឡាវាយសីកម្ពុជា បានចាប់ផ្តើមប្រកួតចាប់តាំងពីថ្ងៃទី១៦ ខែ ឧសភា មកម្លេះ ហើយ នៅថ្ងៃទី១៩ នេះ វិញ្ញាសាដែលមិនទាន់បានប្រកួត គឺប្រកួតទាំងអស់។

លោក បញ្ជាក់ថា សម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះ ទោះបីក្រុមជម្រើសជាតិវាយសីកម្ពុជាយើងមិនបានឡើងទៅដល់វគ្គប្រជែងដណ្តើមមេដាយក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនិងការចូលរួមស៊ីហ្គេម កាលពីមុនៗ មើលឃើញថា ពួកគេរីកចំរើនទាំងសមត្ថភាពនិងបច្ចេកទេស។

ប្រធានប្រតិភូខាងលើ បានគូបញ្ជាក់ទៀតថា បន្ទាប់ពីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម អត្តពលិកកីឡាវាយសីកម្ពុជានឹងត្រូវពង្រឹងយុទ្ធសាស្រ្តបន្ថែមទៀតទៅលើភាពក្លាហាន ដើម្បីពង្រឹងទឹកចិត្តពួកគេឲ្យមោះមុតក្នុងការប្រកួតមិនចាញ់ច្រាបគូប្រជែង។ជាមួយគ្នានេះដែរ ប្រធានប្រតិភូរូបនេះ បានបង្ហាញជំនឿជាក់ខ្ពស់ថា យោងតាមបទពិសោធន៍នៃការចូលរួមស៊ីហ្គេមនៅវៀតណាមបូករួមនឹងការបញ្ជូនទៅហ្វឹកហាត់បំប៉នបន្ថែមនៅសាធារណៈចិន ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ពួកគេនឹងមានលទ្ធផលដណ្តើមបានមេដាយជូនកម្ពុជាបានជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាបានបញ្ជូនអត្តពលិកកីឡាជម្រើសជាតិសរុបចំនួន៩រូប ដោយប្រកួតប្រជែងលើ៥វិញ្ញាសា មានឯកក្តជនបុរសនិងនារី វាយគូបុរស វាយចំរុះបុរសនារី វាយគូនារី និងប្រកួតជាក្រុម៕ អត្ថជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner