ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម នាំមកនូវអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឃុំទងត្រឡាច៖ ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ទី១៩ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងពង្រីកចលនាសិទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តខ្ទឹង(Kteng) ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច រួមដំណើរដោយ លោកឧកញ៉ា អែល សារ៉ុម បាននាំនូវ សារ៉ុង ថ្នាំពេទ្យ ប្រហុក អំពូលស៊ុលឡា ឯកសណ្ឋានប្រជាការពារ២០កំប្លេ ដែលសរុបថវិកាប្រមាណ១០០០០ដុល្លា(មួយម៉ឺនដុល្លា) ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ប្រមាណ៥០០គ្រួសារ ។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា សមិទ្ធិផលជាច្រើនបានកើតឡើង តាមរយះ ឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារដែលជានិច្ចជាកាល បានចុះសាកសួរសុខទុក្ខ ឧបត្ថម្ភការកសាងឡើងនូវសមិទ្ធិផលរហូតទទួលបានការកោតសសើរនិងការស្រលាញ់អំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច ថ្ងៃនេះផងដែរលោក ចាស់ ជឿន បានបញ្ជាក់ថា នាពេលកន្លងទៅថ្មីមានសមាជិក៤៥នាក់ បានមកពីគណះបក្សភ្លើងទៀន បានសូមចូលរួមរស់ជាមួយគណះប្រជាជននៅក្នុងឃុំទងត្រឡាច ។

លោកឧកញ៉ា អែល សារ៉ុម បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពី សេចក្តីស្លាប់ក្នុង របបដ៍ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡូវ ហ៊ឺង ក៏បានលើកយកពីការចាក់វ៉ាក់សុំាងមកបញ្ជាក់ជូន បងប្អូនប្រជាពលរដ្ឋ ថា ៖ ក្រោមការដឹកនាំ និងភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារ ទប់ស្កាត់ ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូល ទាំងការអំពាវនាវទិញ ការទទួលជំនួយវ៉ាក់ពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្ត របស់មិត្តចិន ទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌” វ៉ាក់សាំង” ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។


ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍ សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព ។

ឧកញ៉ា ឡូវ ហ៊ឺង និង ឧកញ៉ា អែល សារ៉ុម បាននាំមកនូវ សារ៉ុង ថ្នាំពេទ្យ ប្រហុក អំពូលស៊ុលឡា២៦ដើម ឯកសណ្ឋាន២០កំប្លេចំនួន២ភូមិ ឧបត្ថម្ភបបរសាមគ្គី និងអក់កាដង់ចំនួន២ភូមិឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់ ចងដៃមង្គលការ ឧបត្ថម្ភកម្មវិធី សរុបថវិកាប្រមាណ១០០០០ដុល្លា(មួយម៉ឺនដុល្លា) ដែលជាអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត បានចែកជូននិងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner