សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យម្នាក់ពាក់ព័ន្ធករណី រំលោភ លើ ទំនុក ចិត្ត (យកលុយចំនួន៥១.៩៤០ដុល្លារ)

ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់យកទៅសួរនាំនិងចាត់ការតាមនីតិវិធី ដោយជាប់ពាក់ព័ន្ធនឹងករណីរំ លោភ លើ ទំនុក ចិត្ត យកលុយចំនួន ៥១.៩៤០ដុល្លារ ។ ស្ត្រីជាជនសង្ស័យខាងលេីត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ១៩និង០០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះទឹម សុធាវី ភេទស្រីអាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះហេង ម៉ារ៉ាណូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ ភេទប្រុស បានទាក់ទងជាមួយហាងបោះពុម្ភអាវយីហោហេងហួរ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីកុម្មង់ឱ្យបោះពុម្ពអាវគណបក្សចំនួន ៥០.០០០កំប្លេ (អាវ+មួក) ក្នុងតម្លៃចំនួន១,៣ដុល្លាក្នុងមួយកំប្លេ គិតជាប្រាក់មានចំនួន៦៥.០០០ដុល្លារ ដោយជនរងគ្រោះ បានកក់ប្រាក់ចំនួន៣៩.០០០ដុល្លារ តាមគណនីធនាគារABA លេខកូដប្រតិបត្តិការ8746790264 ទៅឱ្យជនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រងនិងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោហេងហូរដើម្បីដំណើរការក្នុងការកុម្មង់បោះពុម្ពអាវចំនួន៥០.០០០កំប្លេ(អាវ+មួក) (លើកទី១)។ លុះមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានកក់ប្រាក់ចំនួន២៦.០០០ដុល្លារទៀតតាមគណនីធនាគារABA លេខកូដប្រតិបត្តិការ8830252730ទៅឱ្យ ជនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រងនិងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោហេងហួរ ដើម្បីដំណើរ ការក្នុងការកុម្មង់បោះពុម្ពអាវចំនួន ៥០.០០០កំប្លេ(អាវ+មួក) (លើកទី២) ដោយកំណត់ថ្ងៃយកអាវមុនពេល ចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងឆ្នាំ២០២២។ បន្ទាប់មកជនសង្ស័យឈ្មោះទឹម សុធាវី
បានបោះពុម្ពអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះឈ្មោះម៉ឹង សុខលាភ បានចំនួន ៥.០០០កំប្លេ(អាវ+មួក) គិតជាប្រាក់មានចំនួន ៦.៥០០ដុល្លារ ។ លុះមកដល់ថ្ងៃជិតចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងឆ្នាំ២០២២ ជនសង្ស័យបានផ្ដល់អាវចំនួន ១.២០០កំប្លេអាវ+មួក) គិតជាប្រាក់ចំនួន ១.៥៦០ដុល្លារនៅសល់អាវចំនួន៤៣.៨០០កំប្លេ(អាវ+មួក) គិតជាប្រាក់មានចំនួន ៥៦.៩៤០ដុល្លារ ដោយជនសង្ស័យឈ្មោះ ទឹម សុធាវី បានប្រគល់ប្រាក់ចំនួន ៥.០០០ដុល្លារនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ចំពោះចំនួនអាវដែលនៅសល់គឺជនសង្ស័យពុំមានអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះនោះទេ ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ និងជំនួយការឈ្មោះ ហេង ម៉ារ៉ាណូ បានឃាត់ខ្លួនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី នាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី តែម្ដង។

ដោយមានការសម្របសម្រួលនិងឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១១ ៤៩ ០០ ០០ បានអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលយើង ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទឹម សុធាវី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និង ចម្លើយសារភាពរបស់ជនសង្ស័យថាពិតជាមានករណីដូចខាងលើប្រាកដមែន ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner