ប្រេងលូ ដែលជាប្រេងចម្រាញ់ចេញពីជាតិខ្លាញ់អណ្តែតក្នុងទឹកលូ ឬសំណល់រាវពីសណ្ឋាគារ និងភោជនីយដ្ឋាន ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារចិននៅឆ្នាំ ១៩៩៨

អត្ថបទដោយ៖
AMS OneMinute

ប្រេងលូ ដែលជាប្រេងចម្រាញ់ចេញពីជាតិខ្លាញ់អណ្តែតក្នុងទឹកលូ ឬសំណល់រាវពីសណ្ឋាគារ និងភោជនីយដ្ឋាន ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារចិននៅឆ្នាំ ១៩៩៨។ អ្នកស្រាវជ្រាវ បាននិយាយថា ១/១០ នៃខ្លាញ់ និងប្រេងដែលប្រជាជនចិនប្រើប្រាស់ជារៀងរាល់អាចជាប្រភេទប្រេងលូនេះ។

ប្រេងលូបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះវត្ថុធាតុដើម គឺបានមកពីកាកសំណល់ផ្ទះបាយ ដែលផ្ទុកទៅដោយសារធាតុថ្នាំសម្លាប់សត្វល្អិត សារធាតុពុលលោហៈ និងបាក់តេរីដែលបង្កជម្ងឺ។ សាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យកសិកម្មចិន បាននិយាយថាកត្តាសំខាន់ពីរ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ គឺការយកមកដុតកម្ដៅម្តងហើយម្តងទៀត និងអុកស៊ីតកម្មដែលនេះអាចបង្កជាជំងឺមហារីក។ សារធាតុពុលដែលមាននៅក្នុងប្រេងនេះ អាចបំផ្លាញប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំរបស់មនុស្សដោយផ្ទាល់ ដែលបណ្តាលឱ្យមានការពុលអាហារ វិលមុខ ក្អួត និងរាគរូស។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងប្រទេសចិនបានព្យាយាមលាតត្រដាងម្តងហើយម្តងទៀតនូវការផលិត និងការប្រើប្រាស់ប្រេងលូនៅក្នុងភោជនីយដ្ឋាននានា ហើយអាជ្ញាធរក៏ព្យាយាមលុបបំបាត់ការប្រើប្រាស់ប្រេងលូខុសច្បាប់។ ក្នុងឆ្នាំ២០២១ កន្លងទៅ ភោជនីយដ្ឋានមួយនៅខេត្តស៊ីឈួ ត្រូវបានពិន័យជាប្រាក់ប្រហែលពីរសែនដុល្លារ ពីបទប្រើប្រាស់ប្រេងលូខុសច្បាប់។

ប្រភព៖ China Insights

ads banner