នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ឲ្យតំណាងនាំយកថវិកា និងគ្រឿងបរិភោគរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយតារាចម្រៀង សុវត្ថិឌី ធារិកា

ភ្នំពេញ៖ ដោយក្ដីអាណិតអាសូរ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារីកា ដែលបានបាត់បង់ឪពុក និងម្ដាយក្នុងពេលតែមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ទៅប្រគល់ជូនដល់ដៃតារាចម្រៀង សុវត្ថិឌី ធារិកា ផ្ទាល់តែម្ដង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ឧត្ដមសេនីយ៍ទោ ពេជ្រ សាមុំ នាយរងខុទ្ទកាល័យ ប.អ.រ និងជាជំនួយការផ្ទាល់របស់នាយ ឧត្ដម សេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿង ឧបភោគ បរិភោគ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូន ដោយផ្ទាល់ ដល់ក្រុមគ្រួសារសព ឪពុក និងម្ដាយ របស់កញ្ញា សុវត្ថិឌី ធារីកា តម្កល់ធ្វើបុណ្ យនៅក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន បានចាត់តំណាងនាំយកអំណោយទៅប្រគល់ជូនគ្រួសារសពឪពុកម្តាយ តារាចម្រៀង សុវត្ថិឌី ធារិកា ផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅក្នុងវត្តស្ទឹងមានជ័យ អស់រយៈ ពេល២យប់២ថ្ងៃរួចមក សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានរៀបចំពិធីបូជា កាលពីល្ងាចថ្ងៃទី១៩ ខែឧសភារួចរាល់ហើយ។

លោក មាស សុវត្ថិឌី និងអ្នកស្រី ពៅ ពុទ្ធារី ដែលត្រូវជាឪពុក និងម្ដាយបង្កើតរបស់តារាចម្រៀង សុវត្ថិឌី ធារិកាបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារកាល ពីថ្ងៃទី១៧ ខែឧសភាកន្លងទៅនេះ៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner