គណៈកម្មការខេត្តសៀមរាប បានបើកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

សៀមរាប៖ គណៈកម្មការខេត្តសៀមរាបសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ បានបើកិច្ចប្រជុំ ដើម្បីពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ។

ក្នុងពិធីនេះ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបានថ្លែងថា ឆ្លើយតបទៅនឹង គោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ រដ្ឋបាលខេត្តសៀមរាប បាន រៀបចំ និងកែសម្រួលនូវសមាសភាពគណៈកម្មការខេត្តសម្រាប់អនុវត្តគោល នយោបាយ ជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នេះចំនួនពីរលើករួចមកហើយដោយមានកិច្ចសហការ រៀបចំ និង គាំទ្រជាបច្ចេកទេសពីក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង(គ.អ.ម.ក) ។

ឯកឧត្តមអភិបាលរង បញ្ជាក់បន្ថែមថា ផែនការសកម្មភាពនេះ និងត្រូវអនុវត្តរួមគ្នា ទៅតាម សមត្ថកិច្ចរបស់មន្ទីរ អង្គភាពរៀងខ្លួន និងសហការអោយបានជិតស្និទ្ធិជាមួយក្រុមការងារ លេខាធិការដ្ឋាន ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប។

ដោយឡែក ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ គូសបញ្ជាក់ថា បើសិនជា ផែនការសកម្មភាពនេះអនុវត្តបានជាអតិបរិមាជាការចូលរួមចំណែកសម្រាប់ភាពសុខដុមក្នុងខេត្តសៀមរាប ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព ការងារខ្ពស់ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ច ទីផ្សារការងារ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ លើកឡើងថា ខេត្តសៀមរាប ជាខេត្តដំបូង ដែលមាន ផែនការសកម្មភាពឆ្នាំ២០២២-២០២៣ សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មុខរបរ និង ការងារ ឆ្នាំ២០១៥-២០២៥ ហើយក៏ចាត់ទុកជាខេត្តគំរូមួយសម្រាប់បណ្តាខេត្ត-រាជធានី ទាំង ២៤ផ្សេងទៀត យកគំរូតាម ដើម្បីពិនិត្យចងក្រង បង្កើតជាផែនការសកម្មភាពសម្រា ប់ខេត្ត របស់ខ្លួនផងដែរ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner