ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រយៈពេលនេះអំណោយផលសម្រាប់កម្មករសិល្បៈ។ កិច្ចការទាំងអស់នឹងប្រែទៅជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលបើកការតាំងពិព័រណ៍ ឬ ការបង្ហាញសៀវភៅនៅថ្ងៃនេះ។ សូមលោកអ្នកប្រើប្រាស់ឳកាសទាំងអស់ដើម្បីអនុវត្តផែន ការ ហើយបើទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរតស៊ូខ្លាំងពេកទេ ពីព្រោះអ្នកនឹងមាន ​ឳកាសយល់ដឹងពីគោលគំនិតខ្លួនឯង។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតចល័តដ៏រស់រវើក ហើយភាគច្រើនទំនងជាអ្នកមិនចាំបាច់ចំណាយពេលេវេលា និងការខិតខំប្រឹងប្រែង ច្រើនដើម្បីស្រូបយកពត៌មាននោះទេ។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអំណោយផលសម្រាប់ការ ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីៗ។ សូមព្យាយាមនៅថ្ងៃនេះ ដោយធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យឃ្លាតឆ្ងាយពីក្រុម។ ចូលរួមក្នុងការផ្តល់យោបល់ដល់មិត្តរួមការងារ ឬបុគ្គលិកផ្សេងទៀត។ ក្នុងនោះ លោកអ្នកមិនចាំបាច់ត្រូវសំកុកនៅកន្លែងការងារយូរពេកនោះទេ។ គ្រាន់តែបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវ គឺគ្រប់គ្រាន់ សម្រាប់ភាពជោគជ័យដ៏ធំនៅពេលនេះ។ ធ្វើការងារទាំងអស់តាមគម្រោងដែលបានរៀបចំ ហើយមិនចាំបាច់ត្រេកអរនឹងការផ្តល់ជូនថ្មីៗនោះទេ ពីព្រោះវានឹងគ្មានលំនឹងទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារលោកអ្នករំពឹងថាទទួលបានភាពចម្រើនលូតលាស់យ៉ាងខ្លាំង។ លោកអ្នកនឹងទទួលបានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម ហើយការផ្តល់ជូនដែលពោរពេញទៅដោយផលចំណេញ។ ជោគជ័យនឹងក្លាយជាប្រតិបត្តិការហិរញ្ញវត្ថុ និងប្រតិបត្តិការហិរញ្ញវត្ថុ និងប្រតិបត្តិការអចលនទ្រព្យ។ ប៉ុន្តែហោរាសាស្រ្តណែនាំឲ្យមានចិត្តអត់ធ្មត់ចំពោះកំហុសរបស់សហការី។ បើទោះបីជាស្ថានភាពល្អនឹងកើតឡើងច្រើនក្តី លោកអ្នកអាចមានរបួសស្នាមខ្លះ ដូច្នេះចូរប្រយ័ត្ន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  ការងារលោកអ្នកមានអំណោយផលយ៉ាង ខ្លាំងចំពោះការធ្វើទំនាក់ទំនងនានា ប៉ុន្តែក៏មិនគួរបោះបង់ការប្រកួតប្រជែងនោះទេ ចូរធ្វើវាឲ្យគ្រប់កាលទេស។ បើទោះបីក្នុងពេលនេះលោកអ្នកហាក់មិនទទួលបានភាពជោគជ័យ ឬ ផលចំណេញច្រើនតាមការរំពឹងក្តី គឺនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ គឺអ្នកនឹងអាចបង្ហាញ សមត្ថភាពវិជ្ជាជីវៈបានគ្រប់គ្រាន់ ហើយភាពចម្រើនលូតលាស់នឹងកើតឡើងជាប្រាកដ។ ក្រៅពីនេះ សូមព្យាយាមប្រើពត៌មានដែលទទួលបាន ដើម្បីធ្វើជាប្រយោជន៍សម្រាប់អាជីព។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះពត៌មានដែលអាចទទួលបាននៅក្នុងថ្ងៃនេះ។ ការងារទាំងអស់នឹងអាចសម្រេចទៅបានដោយសារភាពជាក់លាក់នៃពត៌មាន ដែលអ្នកប្រមូលបាន។ ក្នុងនោះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ចូរពិចារណារាល់ពាក្យសំដី ពីព្រោះឳកាសដែលអ្នកអាចចាញ់បោកអ្នក ដទៃគឺអាចទៅរួច។ ក្នុងនោះ សម្រាប់ទំនាក់ទំនងជាមួយថ្នាក់លើចូរចេះរៀបចំ កុំនិយាយតាមចិត្ត បើទោះបីជាការពិតក្តី។ ក្នុងនោះ ប្រសិនបើអ្នកនឹងធ្វើការងារជាមួយឯកសារ ឬ របាយការណ៍ សូមពិនិត្យឲ្យបានច្រើនដងមុនបញ្ជូនចេញ ដោយសារភាពភ្លាំងភ្លាតនឹងអាច កើតឡើង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកប្រកាន់ ខ្ជាប់នូវគំរូការងារធម្មតា។ មិនចាំបាច់ហក់លោត ចាប់យកការងារច្រើនពេកទេ ហើយការងារដែលមិនត្រូវនឹងវិជ្ជាជីវៈរបស់ខ្លួនគឺគួរតែចាកចេញឲ្យឆ្ងាយ។ លោកអ្នកអាចបាត់បង់ លំនឹងផ្នែកគំនិតច្រើន ក៏ព្រោះតែការផ្លាស់ប្តូរយ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ដូច្នេះគួរពិចារណាឲ្យបានច្រើនបំផុត។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងទាំងឡាយណា ដែលមិនមានភាពច្បាស់លាស់នោះទេ។ លើសពីនេះ មិនចាំបាច់ធ្វើកិច្ចការសម្រាប់បង្ហាញអ្នកណាឡើយ ការគោរពតួនាទីភារកិច្ចរបស់ខ្លួនទើបជាជោគជ័យដែលអ្នកគួររំពឹង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកទាមទារការវែកញែក​ និងតស៊ូមតិច្រើន។ លោកអ្នកមិនគួរសំងំនោះទេ ចាកចេញពីស្ថានភាពចាស់ ហើយប្រឈមនឹងស្ថានភាពថ្មី។ ក្នុងពេលស្របគ្នា មិនគួរធ្វើការប្រថុយប្រថានអ្វីឡើយ ប្រើប្រាស់បទពិសោធន៍ និងវិជ្ជាជីវៈ ដើម្បីសម្រេចចិត្ត។ ការសម្រេចចិត្តទៀតសោត សូមឈរលើមូលដ្ឋានចំណេះដឹងរបស់ខ្លួន ឯងបើទោះបីជាពេលខ្លះអ្នកទទួលបានមតិយោបល់ផ្សេងៗពីមិត្តរួមការងារក្តី។​ ដោយឡែក ង្នកនឹងទទួលបានអំណោយផលលើការបត់បែន និងសម្របទៅតាមស្ថានការណ៍បានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចធ្វើប្រតិបត្តិការអាជីពបានយ៉ាងល្អ និងមិនជួបប្រទះឧបសគ្គណាមួយឡើយ។ ប៉ុន្តែប្រហែលជាបំណងប្រាថ្នាធំមិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។ ចូរធ្វើការងារតាមគំរូធម្មតា ហើយក៏មិនចាំបាច់ប្រញាប់ប្រញាលនោះដែរ ដោយសារលោកអ្នកនៅមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តការងារ ដើម្បីទទួលបានផល។ ប្រហែលជានៅក្នុងរយៈថ្ងៃនេះ លោកអ្នកនឹងរំពឹងថាទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងតួនាទី ប៉ុន្តែអ្វីដែលអ្នកគួរយកចិត្តទុកដាក់ការពារវាឲ្យបានគឺ គំនិតរិះគន់ចំពោះមនុស្សរួមក្រុម។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះពេលវេលាជា ពិសេស ដោយសារអ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារទាំងអស់បានទេ ឬអ្នកអាចមានការភ្លេចភ្លាំងលើការបង់ប្រាក់កម្ចី ដោយការខ្ជះខ្ជាយពេលវេលា លើការដោះស្រាយបញ្ហាដែលមិនចាំបាច់ ឬមិនមែនជារបស់ខ្លួន។ អាស្រ័យហេតុនេះ សូមជ្រើសរើសការងារជាអាទិភាព បោះបង់ការសម្រាកច្រើន ការនិយាយដើមចុង និងការចាប់ យកការងារច្រើនមកអនុវត្តក្នុងពេលតែមួយ។ ផ្ទុយទៅវិញ​រាល់ទំនាក់ទំនងតូចធំ ក្នុងក្រៅទាំងអស់មានដំណើរការល្អប្រសើរបំផុត។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបាននូវលទ្ធភាពដ៏ល្អក្នុង ការដោះស្រាយបញ្ហារាំងស្ទះពីមុន ឬក្នុងពេលបច្ចុប្បន្ននេះក្តី។ ទន្ទឹមនឹងនេះ រាល់ការងារទាំងឡាយដែលអ្នកប៉ងប្រាថ្នាគឺនឹងអាចសម្រេចទៅបានដោយងាយស្រួលណាស់។ ចំណែកមនុស្សដែលតែងតែមើលបំណាំលោកអ្នកក៏ហាក់បោះបង់គោលគំនិតរបស់គេផងដែរ។ ហេតុនេះ លោកអ្នកនឹងជួបតែភាពងាយស្រួល។ អាស្រ័យលើអំណោយផលនេះ លោកអ្នកអាចចាប់ផ្តើមការងារថ្មី បណ្តាក់ទុន បើកហាង ឬផ្លាស់ប្តូរការងារទៅតាមបំណង។ ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវប្រុងប្រយ័ត្ន គឺកុំភ្ជាប់ខ្លួននឹងរឿងចាស់។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យចាកចេញពីការរងចាំ ការភ័យខ្លាច​ និងការសង្ស័យច្រើនដោយឥតមូលដ្ឋាន។ លោកអ្នកអាចធ្វើការកែប្រែជោគវាសនារបស់ខ្លួនបានយ៉ាងប្រសើរបំផុត ហើយដោយមិនចាំបាច់ស្នើសុំជំនួយផងដែរ ប្រសិនបើអ្នកមានឆន្ទះក្នុងការខិតខំប្រឹងប្រែង។ ពិតហើយថា មុននឹងធ្វើការងារទាំងឡាយ អ្នកគួរតែគិតគូរឲ្យបានច្រើន និងម៉ត់ចត់បំផុត ប៉ុន្តែប្រហែលជាវានឹងងាយស្រួលជាង ប្រសិនបើអ្នកព្យាយាមប្រើប្រាស់ទំនាក់ទំនងឲ្យក្លាយជាជណ្តើរទៅរកឳកាសធំទូលាយក្នុងការងារ។​ ក្នុងពេលទទឹមគ្នា ភាពស្មោះត្រង់ជាទុនដ៏ធំសម្រាប់លទ្ធផលការងារនាពេលនេះ។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។​ ការងារជាទូទៅ ព្រមទាំងអាជីវកម្មហាក់ប្រទះនូវភាពរឹងស្ទះច្រើន។ អ្នកអាចរងភាពប៉ះពាល់ពីការងារចាស់ ការងារដែលនៅសេសសល់ និងការងារដែលកំពុងដាក់បន្ទុកដ៏ច្រើនកកកុញ។ គួរចែករំលែកការងារខ្លះទៅមិត្តរួមការងាររបស់អ្នក។ កុំព្យាយាមទាំងដែលត្រូវបង្ខំខ្លួនរហូតរកច្រកចេញមិនបាន។ ប៉ុន្តែបើទោះបីជាភាពអវិជ្ជមានហាក់កំពុងកើតឡើងក្តី សូមកុំបាត់ទំនុកចិត្តលើខ្លួនឯង ព្យាយាមដោះស្រាយទៅដោយសន្តិ វិធី។ បន្ថយល្បឿន លើការងារណាដែលមិនអាចនាំដល់ពេលចម្រើនលូតលាស់ ឬលំនឹងក៏ត្រឹមត្រូវ។ ការបោះបង់មិនមែនជាការចុះចាញ់ ប៉ុន្តែវានឹងផ្តល់ឳកាសឲ្យអ្នកស្គាល់ពីអ្វីដែលអ្នកគួរតែធ្វើ។  

ចំណាំ៖

ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល រកា ច រាសីឡើងខ្ពស់ត្រដែត។ តួនាទីការងារ ការតម្លើងប្រាក់ឧបត្ថម្ភ និងការផ្តល់ឳកាសធំៗក្នុងការងារនឹងកើតឡើងក្នុងពេលនេះរួមគ្នាតែម្តង។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner