អប្សរាព្រឹកនេះ ២១ ឧសភា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V2 – សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក រ យៈពេល៥ថ្ងៃ នៅប្រទេសស្វីស៕…អានផ្ទាល់

V3 – បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅបណ្ដារប្រទេសក្នុងទ្វីបអ៉ឺរ៉ុប បានបង្ហាញទឹកចិត្ត គោរព ស្រលាញ់ ពិសេសគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទ្វីបអ៉ឺរ៉ុប៕…ឃ្លីប…

C7 – គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ប្រជុំជាមួយភាគីពាក់ព័ន្ធអំពីការចាប់ផ្តើមបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់  ៕…អានផ្ទាល់

L1 – ទិវាជាតិ នៃការចងចាំ ២០ឧសភា បានក្លាយជាថ្ងៃ នៃការរំលឹកវិញ្ញាណក្ខ័ន្ធ ជនរងគ្រោះ ដោយសារស្នាដៃ នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលកូនខ្មែរគ្រប់រូប មិនអាចបំភ្លេចបាន ៕ …ឃ្លីប…

T1 – ឯកឧត្តម ព្រុំ សុខា លើកឡើងថា មនុស្សគ្រប់ជំនាន់ត្រូវចងចាំអតីតកាល ដើម្បីកសាង អនាគតរុងរឿងសម្រាប់កម្ពុជា។…ឃ្លីប…

C3 – អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាប់ខ្លួនអ្នកពាក់ពន្ធ័ និងករណីរំលោភយកដីអតីតយុទ្ធជនបញ្ជូនទៅតុលាការ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

វគ្គទី២

BH1 – លោកជំទាវ ឃួន ឃុនឌី ថា ការឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍន៏ គឺពិតជាមានសារសខំាន់ណាស ដើម្បីការពារបូរណភាពទឹកដី ឲ្យបានគង់វង្ស កុំឲ្យប្រទេសជាតិ ឆ្លាក់ក្នុងគ្រោះមហន្តរាយ ជាលើកទី២ ៕ …អានផ្ទាល់…

C2 – អភិបាលខេត្តបាត់ដំបង បានជម្រុញពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសទី៣ ទី៤ ឲ្យបានគ្រប់ៗគ្នា និងអ្នកគ្រប់អាយុបោះឆ្នោត សូមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមូលដ្ឋានខ្លួន ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ កុំបីខាន៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C6 – អគារមណ្ឌលចត្តាឡីស័កកម្រិត២”ត្រាង”ក្នុងស្រុកកំរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងវិស័យសុខាភិបាល៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

SB2  ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងទៅស្នាក់ការសង្កាត់ ខណ្ឌ គឺមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ៕…អានផ្ទាល់

C4  ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល បងប្អូនកម្មករ និយោជិតជាង២០០នាក់ នៅក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា ៕…អានផ្ទាល់ (ដោយ៖ ពលៈ)

C5  ប្រជាពលរដ្ឋខ្វះខាតជិត ៤០០គ្រួសារ នៅស្រុកចំនួន០២ ក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា…អានផ្ទាល់ (ដោយ៖ ពលៈ)

R151 ស្លៀកពាក់បុរាណថតរូបនៅអង្គរបន្សល់អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ មួយរយ:ចុងក្រោយនេះមានភ្ញៀវទេចរជាតិ  និង អន្តរជាតិជាច្រើន បានចាប់អារម្មណ៍ស្លៀកពាក់បុរាណ​ហើយថតរូបពេលមកលេងប្រាសាទអង្គរ នាខេត្តសៀមរាប។ ការពេញនិយមស្លៀកពាក់បែបនេះ​គឺចាប់ផ្តើម មាននៅពេលដែលតំបន់ប្រាសាទអង្គរបានបើកអោយចូលទស្សនាធម្មតាវិញ បន្ទាប់ពីផ្អាក​ដោយសារ​ការ​រីករាលដាលនៃជំងឺកូវីដ១៩។ …ឃ្លីប…

វគ្គទី៣៖

R149 បន្តយុទ្ធនាការសប្បុរសធម៌ «ធុងចល័តសហគមន៍» ដើម្បីជួយអ្នកខ្វះខាតតាមដងផ្លូវ។

នៅតាមដងផ្លូវដ៏មមាញឹកនៃរាជធានីភ្នំពេញ រៀងរាល់ម៉ោង៤ រសៀល យើងនិងឃើញធុងមួយ ដែល មានសណ្ឋានដូចទូទ្រវែង ដែលដាក់នៅលើស៊ីក្លូមួយ ដឹកដោយបុរសចំណាស់ម្នាក់ ដោយតុបតែង ទៅ ដោយគំនូរចម្រុះពណ៌ និងមានពាក្យមួយជួរថា «អ្នកមានដាក់ អ្នកខ្វះដក»។ តើធុងនោះជាអ្វីទៅ? …ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្ត-រជាតិ

G5   ហ្វាំងឡង់, ស៊ុយអែតថា នឹងទិញកាំភ្លើង, អាវុធប្រឆាំងរថក្រោះរួមគ្នា៕…អានផ្ទាល់

G1 ហ្វាំងឡង់មិនចង់ឱ្យ NATO ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬបង្កើតមូលដ្ឋានទ័ពលើទឹកដីខ្លួនឡើយ ទោះក្លាយជាសមាជិកក៏ដោយ ៕…អានផ្ទាល់

G3   រុស្ស៉ីសម្រេចបិទ ការិយាល័យស្ថានីយទូរទស្សន៍កាណាដា CBC នៅទីក្រុងមូស្គូ ជាការសងសឹក

G2  នាយករដ្ឋមន្រ្តីអ៉ីតាលី អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅអ៊ុយក្រែន ដើម្បីអាចឆ្ពោះទៅបញ្ចប់សង្រ្គាម ៕…អានផ្ទាល់

G4   លោក Wang Yi ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន ដោយលើកឡើងថា ប្រទេសទាំងពីរគួរតែធ្វើឱ្យបានល្អ នូវរឿងបីនាពេលបច្ចុប្បន្ននេះ ៕…អានផ្ទាល់

G6 សហរដ្ឋអាមេរិក រកឃើញករណីដំបូងនៃជំងឺអុតស្វា ក្នុងឆ្នាំ២០២២នេះ៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner