ប្រតិភូកីឡាកម្ពុជាខ្លះវិលត្រឡប់ពីស៊ីហ្គេមវៀតណាមខណៈដណ្តើមបានមេដាយ៤០គ្រឿង (Video Inside)
ប្រតិភូកីឡារបស់កម្ពុជាខ្លះ បានវិលត្រឡប់មកកាន់ប្រទេសវិញហើយ ក្រោយការចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។ គិតត្រឹម ថ្ងៃទី១៩ឧសភា កម្ពុជាដណ្តើមបានមេដាយចំនួន៤០គ្រឿងហើយ ដែលក្នុងនោះ រួមមានមាស៦គ្រឿង, មេដាយប្រាក់៩ គ្រឿង និងសំរឹទ្ធ២៥គ្រឿង ។ កីឡាស៊ីហ្គេមក្នុងប្រទេស វៀតណាមនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៣ឧសភា ដែលគិតត្រឹមថ្ងៃនេះ ការប្រកួតខ្លះនៅមិន ទាន់បានចប់ទាំងស្រុងនោះឡើយ។
សេចក្តីរាយការណ៍ចុងក្រោយមួយទៀតពីការប្រកួតស៊ីហ្គេមបានឱ្យដឹងថានៅថ្ងៃទី ២០ ឧសភានេះ កីឡាករវ៉ូវីណាមកម្ពុជាម្នាក់គឺលោក អេ វីរៈខាំឈីតភូថង ទើបបាន ដណ្តើម មេដាយមាសមួយគ្រឿងជូនជាតិ ក្រោយយកឈ្នះកីឡាករហ្វីលីពីននៅថ្ងៃសុក្រនេះ ដែល នាំឱ្យមេដាយមាសរបស់កម្ពុជា បានកើនឡើងដល់៧គ្រឿងហើយ។