កម្មករសំណង់៤នាក់ស្លាប់ដោយសារដាច់ជណ្តើរយោងកំពស់១៥ជាន់ (Video Inside)

កម្មករសំណង់៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារការដាច់ជណ្តើរយោងក្នុងការ ដ្ឋានកំពស់ ១៥ជាន់។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នា ចំណុចការដ្ឋានសំណង់នៅចំណុចផ្លូវសេតេ ភូមិ២ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ជុំវិញ ហេតុការណ៍បណ្តាលឱ្យមនុស្សស្លាប់និងរបួសនេះ ដោយបញ្ជាក់បន្ថែមថាក្នុងចំណោមអ្នក ស្លាប់ទាំង៤ រួមមាន៣នាក់ស្លាប់នៅកន្លែងកើតហេតុការណ៍ និងម្នាក់ទៀតបានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យ។ កម្មករម្នាក់ទៀត កំពុងត្រូវគេជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។

មនុស្សទាំង៤នាក់ ដែលបានស្លាប់រួមមាន ឈ្មោះ វល្លិ៍ អាយុ៥៣ឆ្នាំ, ឈ្មោះ នូ ស៊ីនួន អាយុ៣៣ឆ្នាំ, ឈ្មោះ រ៉ាន ភាស់ អាយុ៣៦ឆ្នាំ, និងឈ្មោះ សយ ម៉ាលីស អាយុ៣៨ឆ្នាំ ។ ចំណែកមនុស្សម្នាក់រងរបួសនិងត្រូវបានគេកំពុងសង្គ្រោះជីវិត ឈ្មោះ ហេង សីហា អាយុ ២៨ឆ្នាំ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner