តួលេខចាក់វ៉ាក់សាំងថយចុះជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈពេល ១៣ថ្ងៃ ជាប់គ្នាមកនេះក៏ដោយ ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៥លាន ១ម៉ឺន ៥ពាន់ ៤៤នាក់ ដែលស្មើនឹង ៩៣,៨៤ភាគរយ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៧ពាន់ ៦០០នាក់ ដែលជាតួលេខចាក់ថយចុះចំនួន ៥ពាន់ ៩៧៥នាក់ បើប្រៀបធៀប នឹង ម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃ នេះមានចំនួន ៩លាន ៦ម៉ឺន ៩ពាន់ ១៥២នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ២ម៉ឺន ១ពាន់ ៦១៥នាក់ ដែលជាតួលេខថយចុះជាងម្សិលមិញចំនួន ៩ពាន់ ៩៦នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះបានចំនួន ២លាន ៣០ម៉ឺន ៧ពាន់ ១៣៦នាក់ ។

ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៩ម៉ឺន ៦ពាន់ ៥៧៥នាក់ ដែលស្មើនឹង ៦៤,៩៣ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវ ចាក់វ៉ាក់សាំងទូទាំងប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner