ខ្លឹមសារសំខាន់របស់សម្តេចតេជោនៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២២

អត្ថបទដោយ៖
AMS OneMinute

ដំណើរអញ្ជើញទៅអឺរ៉ុបនាពេលនេះ សម្តេចបានសាកល្បងប្រើយន្តហោះរបស់ជាតិ

ចាត់ទុកការធ្វើបាតុកម្មប្រឆាំងដំណើរសម្តេចពីសំណាក់ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជា ១០នាក់ គ្រាន់តែជាដំណើរនៃលទ្ធិប្រជាធិបតេយ្យ

បន្តអំពាវនាវដល់ខ្មែរគាំទ្រសម្តេច កុំឱ្យតបតនឹងអ្នកប្រឆាំងសម្តេច។ ការអត់ធ្មត់ទាំងឡាយ គឺជាផលប្រយោជន៍ធំសម្រាប់ការបង្រួបបង្រួមជាតិ

កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវវិបត្តិជំងឺកូវីដ១៩ ទាញទម្លាក់រហូតដល់ដក ២.៤%

នៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ

បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារ។ វិស័យទេសចរណ៍ប៉ះពាល់ធ្ងន់ធ្ងរជាងគេ

បានរិះគន់សម្តេចរឿងរៀបចំមឈូស និងកន្លែងបូជាសពអ្នកកូវីដ១៩ តែវិធានការនេះ គឺជួយឱ្យសពអ្នកកូវីដ១៩ ត្រូវបានរៀបចំទុកដាក់បានសមរម្យ

កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ។ កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ

កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានជោគជ័យ ដោយសារតែកម្ពុជាបានដាក់ចេញកម្មវិធីចាក់ដោយការចាក់ប្រមូលផ្តុំនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យបានជោគជាំទើបបន្តចាក់ទៅកាន់ខេត្តដទៃ

ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាលបានលឿនរហ័ស

ព្រឹត្តិការណ៍ជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់រលឹកយកចិត្តទុកដាក់លើអនាម័យក្នុងការរស់នៅ

ពេលនេះរាជរដ្ឋាភិបាលបានចុះហត្ថលេខាទិញវ៉ាក់សាំងដែលផលិតដោយរោងចក្រនៅកម្ពុជានេះហើយ។ មកដល់ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ

ការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុក ជាការត្រៀមបម្រុងមួយ ព្រោះមិនដឹងថា ទៅថ្ងៃខាងមុខមិនដឹងជាមេរោគនេះបំប្លែងខ្លួនទៅជាអ្វីទៀតនោះទេ

បច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់

នយោបាយចាក់វ៉ាក់សាំងនៅកម្ពុជាទទួលបានជោគជ័យ ព្រោះតែវ៉ាក់សាំងនៅកម្ពុជាមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ឬពណ៌សម្បុរនោះឡើយ

មានការឱ្យយោបល់សម្តេចយកលុយពីការចាក់វ៉ាក់សាំងសម្រាប់អ្នកមានលទ្ធភាព តែសម្តេចបានច្រានចោល

វិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋប៉ះពាល់ជីវិត

វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាលចាយលុយសន្សំទុកអស់ជាង ២ពាន់លានដុល្លារ។ លុយអាចរកបានទៀត សំខាន់ការពារអាយុជីវិតប្រជាពលរដ្ឋឱ្យបាន

កត្តាកំណត់ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺស្ថិតលើការចាត់ចែង មិនស្ថិតលើវេជ្ជសាស្ត្រ ឬបច្ចេកវិទ្យារីកចម្រើនខ្លាំងនោះទេ

ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ

វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង។ ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិត

វិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បង្កផលប៉ះពាល់ខ្លាំងជាងវិបត្តិជំងឺកូវីដ១៩។ អឺរ៉ុប រងផលប៉ះពាល់ធ្ងន់ជាងអាស៊ី

ផ្តាំដល់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនារឿងថ្លៃសាំង

ជារឿងដ៏រីករាយ ដែលថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង

គ្រប់បក្សនយោបាយ ត្រូវយកឈ្នះដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយនោះឡើយ។ យកគោលនយោបាយទៅប្រកួតប្រជែងគ្នា កុំយកជេរប្រមាថ និងវាយប្រហារគ្នា

២៤ឆ្នាំហើយ ដែលពលរដ្ឋកម្ពុជា មិនមានស្លាប់ របួស និងពិការ មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា មិនមានការដាច់ផ្លូវ ដាច់ស្ពាន ឆេះសាលារៀន ឆេះវត្តអារាម ដោយសារតែសង្គ្រាម និងមិនមានប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាម

គ្រាប់កាំភ្លើងអត់ស្គាល់សិទ្ធិមនុស្សនោះទេ។ អវត្តមាននៃភ្លើងសង្គ្រាម ផ្តល់ឱកាសឱ្យកម្ពុជារៀបចំដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ

អតិរេកស្រូវ បង្ខំឱ្យកម្ពុជាលក់ស្រូវចេញទៅប្រទេសជិតខាង ជាហេតុនាំឱ្យកម្ពុជាខាតបង់ប្រយោជន៍ពីការកែច្នៃស្រូវនេះ

គោលនយោបាយរបស់សម្តេច គឺប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍ

កម្ពុជាមានភាពចាំបាច់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរនៅក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា៕

ads banner