អត្តពលិកចូលរួមស៊ីហ្គេមនៅវៀតណាម បង្ហាញភាពជឿចិត្តខ្ពស់ថានឹងឈ្នះមេដាយជូនកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣

អត្តពលិកកីឡាកម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានត្រឡប់មកដល់មាតុប្រទេសវិញស្ទើតែគ្រាប់ប្រភេទកីឡាហើយ ខណៈប្រភេទកីឡាដែលនៅសេសសល់នឹងមកដល់នៅថ្ងៃច័ន្ទនេះ និង ប្រភេទកីឡាខ្លះទៀតជាមួយនិងថ្នាក់ដឹកនាំនៅចូលរួមពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅយប់ថ្ងៃច័ន្ទ។

ថ្លែងប្រាប់អ្នកព័ត៌មានពេលធ្វើដំមកដល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កីឡាការិនីការ៉ាតេកម្ពុជា បានបង្ហាញទឹកមុខរីករាយ និងសម្តែងអារម្មណ៍រំភើបចំពោះមេដាយសំរិទ្ធដែលប្រជែងបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមដែលនាងចូលរួមលើកដំបូង ហើយ នាងប្តេជ្ញាចិត្តស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាងនឹងប្រជែងដណ្តើមមេដាយឲ្យបានប្រាក់ឬមាសជូនកម្ពុជា។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកម្ពុជាបានបញ្ជូន៣៣ប្រភេទកីឡាទៅចូលរួម ក្នុងនោះកម្ពុជាទទួលបានមេដាយសរុប៦៣គ្រឿង មេដាយមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ៤១គ្រឿង ជាប់ចំណាត់ថ្នាក់លេខ៨លើប្រទេសឡាវ ព្រុយណា និងទីម័រ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner