មេដឹកនាំប៉ូឡូញ៖ អ៊ុយក្រែនត្រូវតែជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯងផ្ទាល់

កៀវ៖ ប្រធានាធិបតីប៉ូឡូញលោក អាន់ហ្សិច ឌូដា បានថ្លែងអះអាងក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា មានតែអ៊ុយក្រែនប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្តលើអនាគតរបស់ខ្លួនឯងផ្ទាល់។

លោក ឌូដា បានសង្កត់ធ្ងន់ថា នៅចំពោះមុខការព្រួយបារម្ភជាច្រើន មានមតិខ្លះបានលើកឡើងថា អ៊ុយក្រែនគួរតែធ្វើតាមសំណើរបស់លោក ពូទីន… ប៉ុន្តែមានតែអ៊ុយក្រែនប៉ុណ្ណោះ ដែលមានសិទ្ធិធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនឯង។ លោកថា សហគមន៍អន្តរជាតិទៅវិញទេ ដែលត្រូវតែធ្វើយ៉ាងណាឱ្យរុស្ស៉ីដកកងទ័ពទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។

ប្រធានាធិបតីប៉ូឡូញរូបនេះ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាទៅកាន់សភាជាតិអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះកន្លងនេះ នាឱកាស បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងចំពេលទីក្រុងកៀវ បានច្រានចោលបទឈប់បាញ់ និងសម្បទានដែលមានជាប់ពាក់ព័ន្ធនឹងទឹកដី ជាមួយរុស្ស៉ី៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner