វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំប ងបានប្រគល់វិញ្ញាបនបត្រភាសាចិនជំនាន់ទី១ដ ល់សិក្ខាកាមយោធិនចំនួន ២២រូបនិងប្រកាសបើកវគ្គសិក្សាថ្មី ជំនាន់ទី២

(បាត់ដំបង)៖ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខុងជឺភាគីកម្ពុជា និងឯកឧត្តមឧត្តមសនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងមានវត្តមានចូលរួមពី លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាសហនាយកវិទ្យាស្ថានខុងជឺ ភាគីកម្ពុជា និងលោកសាស្ត្រាចារ្យ អ៊ុ យ៉ុងចុង សហនាយកវិទ្យាស្ថានខុងជឺភាគីចិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រភាសាចិនជំនាន់ទី១ ជូនដល់សិក្ខាកាមយោធិន ចំនួន២២រូប និងប្រកាសបើកវគ្គសិក្សាថ្មីជំនាន់ទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ថ្មីៗកន្លងទៅនេះ នៅវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

        លោកសាស្ត្រាចារ្យបណ្ឌិត ម៉ី យ៉ុងចុង សហនាយកវិទ្យាស្ថានខុងជឺ បានគូសបញ្ជាក់ថា៖ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសាកលវិទ្យាល័យជាតិបាត់ដំបង ពីបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងដោយមានការជ្រោមជ្រែងពីគម្រោងអប់រំភាសាចិនអន្តរជាតិ។ វិទ្យាស្ថានខុងជឺ បានបើកថ្នាក់បណ្តុះបណ្តាលភាសាចិននៅវិទ្យាស្ថានខុងជឺ ជាផ្លូវការ កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២២ ហើយសិក្ខាកាម យោធិននៃបញ្ហាការដ្ឋានយោធភូមិភាគទី៥ជំនាន់ទី១គឺបានគោរពវិន័យយ៉ាងម៉ឺងម៉ាត់ក្នុងការសិក្សានិងចាប់អារម្មណ៍ខ្លាំងពីការសិក្សាភាសាចិននេះ។ហើយការសិក្សាភាសាចិនជំនាន់ទី១នេះទទួលបានប្រសិទ្ធផលល្អ និងប្រកបដោយជោគជ័យ។លោកសាស្ត្រាចារ្យបណ្ឌិត ម៉ី យ៉ុងចុង បាន បន្តថា៖បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបងបានបណ្តុះបណ្តាលជំនាញភាសាចិន និង មុខវិជ្ជាសាធារណៈ ដល់និស្សិតជាង៣.០០០នាក់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង និងបានសហការជាមួយសហគ្រាសឯកជននានា ដើម្បីបង្រៀនភាសាចិននៅតាមក្រុមហ៊ុនវិនិយោគចិន គ្រឹះស្ថានឧត្តមសិក្សា វិទ្យាល័យ រួមមានវិទ្យាល័យពេជ្រចិន្តា ជាដើម។លើសពីនេះ ទៀត ជាងពីរឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺបានបញ្ចូនសិស្ស-និស្សិតដែលរៀនពូកែភាសាចិនជាង១០០នាក់ឲ្យទៅធ្វើការនៅតាមសហគ្រាសវិនិយោគចិននិងអង្គភាពនានា នៅទូទាំងប្រទេសកម្ពុជា។

       លោកសាស្ត្រាចារ្យ ស៊ី យ៉ុងចុង ក៏ថ្លែងសង្កត់ធ្ងន់ថា៖ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដែកថែប និងមានទំនាក់ទងគ្នាយ៉ាងស្អិតរមួត ក្នុងកិច្ចសហការល្អគ្រប់ជ្រុងជ្រោយជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។

      នៅក្នុងពិធីនេះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃ សាកលវិទ្យាល័យជាតិបាត់ដំបង។ជាពិសេស ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំនិង សាស្ត្រាចារ្យវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានផ្តល់កិច្ចសហការក្នុងការជួយបណ្តុះបណ្តាលវគ្គខ្លីភាសាចិនដល់សិក្ខាកាមយោធិន ចំនួន២២រូបប្រកបដោយជោគជ័យ។ឯកឧត្តម ឯក សំអូន បានថ្លែងបញ្ជាក់ទៀតថា៖ កងយោធពលខេមរភូមិន្ទគឺជាសរសរទ្រូងប្រទេសជាតិ នៅក្នុងកាលៈទេសៈប្រទេសជាតិមានសុខសន្តិភាពក្រៅពីភារកិច្ចប្រយុទ្ធដើម្បី ការពារជាតិមាតុភូមិ កងទ័ពក៏ត្រូវមានភារកិច្ចក្នុងការហ្វឹកហ្វឺនរៀនសូត្រដើម្បីបង្កើននូវចំណេះដឹង លើគ្រប់មុខជំនាញក្នុងការពង្រឹងសមត្ថភាពខ្លួននិងដើម្បីឆ្លើយតបការអនុវត្តការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥បានថ្លែងបន្តថា៖ “កងយោធពលខេមរ ភូមិន្ទនិយាយរួមនិងដោយឡែកយោធភូមិភាគទី៥បានចាត់ទុកវិស័យហ្វឹកហ្វឺនគឺជាការងារមាន សារៈសំខាន់ ដែលត្រូវអនុវត្តជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីអភិវឌ្ឍនូវសមត្ថភាព វិជ្ជាជីវៈ យោធិន និងកសាងនូវជួរកងកម្លាំងបន្តវេន ដើម្បីឆ្លើយតបទៅនឹងការបន្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល។

     ដោយឡែក ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាននិងពីបញ្ហាការដ្ឋានយោធភូមិភាគទី៥ ដែលបានខិតខំ សម្របសម្រួលក្នុងដំណើរការបង្រៀនភាសាចិន ទទួលបានលទ្ធផលជាផ្លែផ្កា នៅពេលនេះ។ ឯកឧត្តមបានថ្លែងគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខជាតិ។ កន្លងមកកងទ័ពនៃប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ឋ«នាគមាស»រួមគ្នានៅក្នុងប្រទេសកម្ពុជា។

       ឯកឧត្តមសាកល វិទ្យាធិការបានបន្ថែមថា៖ការយល់ដឹងភាសាចិនជ្រៅជ្រះពិតជានឹងរួមចំណែកក្នុងការជួយពង្រឹងទំនាក់ទំនងក្នុងការធ្វើលំហាត់សមយុទ្ធរួមគ្នា និងផ្ដល់ឱកាសក្នុងការសិក្សាស្រាវជ្រាវ ចែករំលែក ព័ត៌មានវិស័យយោធា រួមទាំងការបណ្តុះបណ្តាលជំនាញយោធា ព្រមទាំងបច្ចេកទេសក្នុងការហ្វឹកហ្វឺន។ បន្ថែមពីនេះទៀត ឯកឧត្តមក៏បានអបអរសាទរដល់សិក្ខាកាមយោធិនជ័យលាភីទាំង អស់ដែលបានបញ្ចប់ការសិក្សា «ភាសាចិនជំនាន់ទី១ប្រកបដោយជោគជ័យ ព្រមទាំងបានប្រកាសបើកវគ្គសិក្សាថ្មី ជំនាន់ទី២ផងដែរ។ នៅក្នុងឱកាសនេះដែរ សាកលវិទ្យាល័យជាតិបាត់ ដំបង និងបញ្ជាការដ្ឋានភូមិភាគទី៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការលើការបណ្ដុះបណ្ដាលភាសាចិនរយៈពេល៥ ឆ្នាំ (២០២២ ដល់២០២៦)៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner