រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់

ភ្នំពេញ៖ ឯកឧត្តម ហួត ហៃ អភិបាលរងនិងជាតំណាងឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាក្រុងពាលីនៅរសៀលថ្ងៃទី២៣ឧសភា ដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគមAIMF ។

ចំណែកពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវធ្វើឡើងនៅថ្ងៃទី២៤ឧសភា ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)

គួរបញ្ជាក់ថា៖ទីតាំងស្ថានីយប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិចក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលនាប៉ែងខាងត្បូងឈៀងខាងលិច ។ស្ថានីយនេះជាការរួមចំណែកកាត់បន្ថយជាតិពុលធ្វើអោយប៉ះពាល់ដល់បរិស្ថាន ជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផងដែរមុននឹងបង្ហូរចូលទៅបឹង,ទន្លេធម្មជាតិ។

គួររំលឹកថា កាលពីព្រឹកថ្ងៃ២៣ ឧសភានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ទើបបានចុះហត្ថលេខា ជាមួយសមាគមAIMF លើការងារផែនការ ត្រៀមបំរុងសំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចីរភាព៕ដោយ: ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner