អ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការលះបង់ទឹកដីណាមួយទៅឱ្យទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារនៅភាគខាងត្បូង និងខាងកើតនៃប្រទេសនេះ ដោយការប្រហារតាមអាកាស និងកាំភ្លើងធំទៅលើតំបន់ Donbas និងMykolaiv

អត្ថបទដោយ៖
AMS OneMinute

លោក Andriy Yermak នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានសរសេរលើបណ្ដាញសង្គម Twitter ថា៖ “សង្គ្រាមនេះត្រូវតែបញ្ចប់ដោយការស្ដារឡើងវិញដោយពេញលេញនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន”។

ជំហររបស់ក្រុងគៀវក្នុងការចរចាសន្តិភាពជាមួយក្រុមម៉ូស្គូ កាន់តែមិនចុះសម្រុងខ្លាំងជាមុន ក្នុងរយៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខណៈពេលដែលរុស្ស៊ីប្រឈមនឹងការបរាជ័យផ្នែកយោធា ហើយមន្ត្រីអ៊ុយក្រែនមានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបង្ខំឱ្យលះបង់ទឹកដីសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ។

ប្រភព៖ Reuters

ads banner