កម្ពុជាប្រុងប្រយ័ត្នជម្ងឺអុតស្វា (Video Inside)

កម្ពុជាកំពុងតែប្រុងប្រយ័ត្នចំពោះជម្ងឺអុតស្វា ខណៈប្រទេសមួយចំនួនក្នុងពិភពលោកបាន រងការឆ្លងខ្លះទៅហើយ។ រហូតមកទល់នឹងពេលនេះ មានប្រទេសចំនួនយ៉ាងតិច ១៥ ហើយ​ដែលបានប្រកាសពីការ​ផ្ទុះឡើងនូវជំងឺអុតស្វានេះ ។

ប្រទេសអ៊ីស្រាអែល និងប្រទេសស្វីស គឺជាប្រទេសថ្មីបំផុតដែលគេទើបរកឃើញករណីឆ្លងជម្ងឺអុតស្វានេះ។ រដ្ឋលេខាធិការក្រសួង សុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានថ្លែងនៅថ្ងៃនេះថា កម្ពុជាមិនទាន់ ករណីកើតមាន ជម្ងឺឆ្លងនេះទេ ប៉ុន្តែកម្ពុជាប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការតាមដានជម្ងឹនេះ ក្រែងមានការ ចម្លងណាមួយចូលពីបរទេស។

វីរុស​អុតស្វា​នេះ គឹភាគច្រើនកើតនៅតំបន់ដាច់ស្រយ៉ាលនៃ​អាហ្វ្រិកកណ្ដាល និងអាហ្វ្រិក​ខាងលិច ។ វីរុសនេះ បានឆ្លងចូលក្នុងទ្វីបអឺរ៉ុបលើកដំបូងតាម រយៈប្រទេសអង់គ្លេស។ ប្រទេស​អេស្ប៉ាញ ព័រទុយហ្កាល់ អាល្លឹម៉ង់ ប៊ែលហ្សិក បារាំង ហូឡង់ អ៊ីតាលី និងស៊ុយអែដជាដើម ក្រោយមកត្រូវគេរកឃើញនូវការឆ្លងវីរុសទាំងនោះ។

រោគសញ្ញា​របស់ជំងឺអុតស្វា គឺប្រហាក់ប្រហែលនឹងជំងឺអុតធំ ដែរ មានដូចជាគ្រុនក្ដៅ ឈឺ ក្បាល ហើម ឈឺសាច់ដុំ​ អស់កម្លាំង កន្ទួលរមាស់ ជាពិសេសនៅលើដៃ ជើង និង​ផ្ទៃមុខ​។

លោកស្រី ឱ វណ្ណឌីន បានជំរុញការយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នក ដំណើរ ចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមាន ប្រវត្តិធ្វើ ដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner