តួលេខចាក់វ៉ាក់សាំងថយចុះជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈពេល ១៧ថ្ងៃ ជាប់គ្នាមកនេះក៏ដោយ ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៥លាន ២ម៉ឺន ៦១២នាក់ ដែលស្មើនឹង ៩៣,៨៨ភាគរយ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៨ពាន់ ២៩៣នាក់ ដែលជាតួលេខចាក់ថយចុះចំនួន ២ពាន់ ៧៦០នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេសគិតត្រឹមថ្ងៃនេះមានចំនួន ៩លាន ១០ម៉ឺន ៥ពាន់ ១៤នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ៨ពាន់ ៨៩៩នាក់ ដែលជាតួលេខថយចុះជាងម្សិលមិញផងដែរចំនួន ៦ពាន់ ៩៣៤នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះបានចំនួន ២លាន ៣៥ម៉ឺន ២ពាន់ ៤៨៤នាក់ ។

ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៩ម៉ឺន ៩ពាន់ ១០៦នាក់ ដែលស្មើនឹង ៦៥,៣៥ភាគរយ នៃគោលដៅចំនួនកុមារដែល ត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner