៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៣ម៉ឺននាក់ (Video Inside)
តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ៧២ម៉ោង ចុងក្រោយនេះ មានចំនួន ៣ម៉ឺន ៧ពាន់ ៥២៨ករណី ចំណែកការស្លាប់មានចំនួន ១៤០នាក់ ។ តួលេខឆ្លងក្នុង៧២ម៉ោង នៃសប្តាហ៍នេះ មានការថយចុះចំនួន ៦ពាន់ ៨១៧ករណី និងការស្លាប់ក៏បានថយចុះចំនួន ៤៣នាក់ ផងដែរ បើប្រៀបធៀបនឹងសប្តាហ៍មុន ។ ក្នុងសប្តាហ៍នេះ ប្រទេសថៃ ជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ។ ដោយឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិន មាន ករណីឆ្លងថ្មីនោះឡើយ ។