លោក ហ្សេលេនស្គី សន្យាថា នឹងផ្តល់សិទ្ធិស្មើគ្នាដល់ប្រជាជន ប៉ូឡូញ នៅអ៊ុយក្រែន
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន និយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា ពលរដ្ឋប៉ូឡូញក្នុង ប្រទេស អ៊ុយក្រែននឹងទទួលបានសិទ្ធិដូចគ្នា ដែលជនភៀសខ្លួន អ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញកំពុងទទួលបាន។
ប្រទេសប៉ូឡូញបានផ្តល់សិទ្ធិក្នុងការរស់នៅ និងធ្វើការ ក៏ដូចជា ទាមទារសំណងសន្តិសុខសង្គមដល់ជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ ដែលរត់ភៀសខ្លួនចេញពីការឈ្លានពានរបស់ រុស្ស៊ីលើ អ៊ុយក្រែន។
កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ សមាជិកសភាគណបក្ស កាន់អំណាចអ៊ុយក្រែនម្នាក់បាននិយាយថា លោក ហ្សេលេនស្គី បានប្រកាសអំពីការដាក់ពង្រីកច្បាប់សភាដែលខិតជិតមកដល់ ដើម្បីផ្តល់ឱ្យពលរដ្ឋប៉ូឡូញនូវស្ថានភាពផ្លូវច្បាប់ពិសេសនៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។