លោក ចូ បៃដិន៖ ប្រទេសចំនួន ១៣ នឹងចូលរួមក្របខណ្ឌសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកថ្មី

តូក្យូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅ ថ្ងៃចន្ទ ក្នុងទីក្រុងតូក្យូថា ប្រទេសចំនួន ១៣ បានចូលរួមក្នុងគំនិតផ្តួចផ្តើម ពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកថ្មី ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលចាត់ទុកថា ជាការប្រឆាំងទៅនឹងការពង្រីកឥទ្ធិពលដ៏ខ្លាំងក្លា របស់ចិននៅក្នុងតំបន់។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ថា សហរដ្ឋ អាមេរិក-ជប៉ុន រួមជាមួយនឹងប្រទេសចំនួន ១១ ផ្សេងទៀតនឹង ចាប់ផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ឬ IPEF។

ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា ក្របខ័ណ្ឌនេះ គឺ ជាការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយមិត្តភក្តិជិតស្និទ្ធ និងដៃគូរបស់ យើងនៅក្នុងតំបន់ លើបញ្ហាប្រឈមដែលមានសារៈសំខាន់បំផុត ក្នុងការធានាការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងសតវត្សទី២១ ដែលគ្រោងនឹងដាក់ចេញជាផ្លូវការនូវក្របខណ្ឌនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

យ៉ាងណាមិញ លោក ចូ បៃដិន មិនបាននិយាយថា ប្រទេសណាខ្លះ ដែលបានចុះហត្ថលេខាលើ IPEF រួចហើយ ដែលសេតវិមានកំពុង ចេញសេចក្តីព្រាងក្របខ័ណ្ឌ សម្រាប់អ្វីដែលនឹងក្លាយជាក្រុម ប្រទេស ពាណិជ្ជកម្មដ៏តឹងតែងមួយ។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ធ្លាប់បាននិយាយថា ប្រទេសរបស់លោកក៏មាន បំណងចូលរួមជាមួយ IPEF ផងដែរ៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner