សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបថតយុវជនជិះកង់ហែរបក្ស ជាមួយការលើកឡើងថា ទោះបីជាគាត់ក្រទ្រព្យសម្បត្តិតែទឹកចិត្តមិនក្រទេចំពោះបក្សប្រជាជន

ភ្នំពេញ៖ តានរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពយុវជនម្នាក់ ដែលបានជិះកង់ដង្ហែរឃោសនាគណបក្សប្រជាជន ជាមួយការលើកឡើងថា ទោះបីជាយុវជននោះក្រទ្រព្យ ប៉ុន្តែទឹកចិត្តរបស់គេគឺមិនក្រនោះទេ។

សម្ដេចតេជោ បានសរសេរនៅលើហ្វេសបុកផេក របស់សម្ដេចថា៖ កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែរក្បួន ដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់៥ឆ្នាំម្តង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner