អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់៥២៨,២៥លាននាក់ និងអ្នកស្លាប់៦,៣លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥២៨,២៥៤,៣៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣០១,៧១៩នាក់ និងជាសះស្បើយឡើងវិញ ៤៩៨,៥៦៦,៨៦៣ នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាល នៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៥,១១៣,៩៦២នាក់ ស្លាប់ចំនួន ១,០២៩,១២១នាក់ និងជាសះស្បើយចំនួន ៨១,៧០១,៥២៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺ ប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១៣៩,៤៩៩នាក់ ស្លាប់ចំនួន ៥២៤,៤៥៩នាក់ និងជាសះស្បើយ ៤២,៥៩៩,១០២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៨០៣,៩៩៥ នាក់ ស្លាប់ ៦៦៥,៧២៧នាក់ និងជាសះស្បើយ ២៩,៨៥១,៩១៧នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

