កូវីដ-១៩៖ ថៃបន្តស្លាប់មនុស្សប្រចាំថ្ងៃរាប់សិបនាក់ និងឆ្លងថ្មីៗរាប់ពាន់នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ នាព្រឹកថ្ងៃទី២៤ ឧសភា ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,១៤៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៤,១៤៣ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ករណីទៀតជាករណីនាំចូល។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,២៣៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី២៤ ឧសភា ថៃបានកត់ត្រានូវករណី COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤១៩,៧៣៧ករណី ក្នុងនោះ មានអ្នកស្លាប់ ២៩,៨១១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៤លាននាក់៕ ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ