ឯកឧត្តម សាយ សំអាល់ ៖ និស្សិតកម្ពុជា ត្រូវចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន ចេះធ្វើការងារជាក្រុម និងរៀនសូត្រអំពីការវិវត្តន៍នៃសភាពការណ៍នយោបាយពិភពលោក

ភ្នំពេញ ៖ និស្សិតកម្ពុជា ត្រូវចេះអភិវឌ្ឍន៍សមត្ថភាពខ្លួន ចេះធ្វើការងារជាក្រុម និងរៀនសូត្រអំពីការវិវត្តន៍នៃសភាពការណ៍នយោបាយពិភពលោក នេះជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី ចំនួន ២១នាក់ នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកជាពិសោធន៍ក្នុងការរស់នៅអូស្រ្តាលី និងផ្តល់ជាអនុសាសន៍ជូននិស្សិតកម្ពុជាថា ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួន ប្អូនៗក៏ត្រូវប្រឹងប្រែងសិក្សាស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសអូស្រ្តាលី ដែលជាប្រទេសមានភាពសំបូរបែបលើអាហារូបត្ថម្ភ។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ប្អូនៗនិស្សិតត្រូវជឿជាក់លេីខ្លួនឯង ចេះធ្វើការងារជាក្រុម និងរៀនសូត្រអំពីការវិវត្តន៍នៃសភាពការណ៍នយោបាយពិភពលោក ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ស្របតាមបរិបទនយោបាយក្នុងតំបន់ និងលើកតម្កើងសេដ្ឋកិច្ចគ្រួសារ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ផលប្រយោជន៍របស់កម្ពុជាផងដែរ៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner