មកដល់ភ្លាម Erik ten Hag បោះពាក្យទៅកាន់ Manchester City និង Liverpool ភ្លាម

អ្នកចាត់ការថ្មីលោក Erik Ten Hag បានប្តេជ្ញាថា នឹងបញ្ចប់ក្រុមខ្លាំង Manchester City និង Liverpool នៅលីគអង់គ្លេស បន្ទាប់ពីបានចូលកាន់តំណែងជាគ្រូបង្វឹក Manchester United ជាផ្លូវការ។

អតីតគ្រូបង្វឹក Ajax វ័យ ៥២ ឆ្នាំបានបង្ហាញខ្លួនជាផ្លូវការនៅ Old Trafford ហើយភ្លាមៗនោះបានកំណត់យុទ្ធសាស្ត្រ សម្រាប់រដូវកាលថ្មី ដើម្បីប្រជែងជាមួយក្រុមខ្លាំងៗ ។

តើវាអាចទៅរួចទេ ខណៈលោក Pep Guardiola និង Jurgen Klopp បន្តកាន់តំណែងដឹកនាំក្រុមដ៏អស្ចារ្យនោះ Ten Hag បាននិយាយថា “ខ្ញុំគិតថា Liverpool និង Manchester City មានទម្រង់លេងបាល់ទាត់ដ៏អស្ចារ្យ ប៉ុន្តែអ្នកនឹងឃើញយុគសម័យមួយមកដល់ទីបញ្ចប់ — ខ្ញុំកំពុងទន្ទឹងរង់ចាំការប្រយុទ្ធជាមួយពួកគេ ហើយនឹងនាំបិសាចក្រហម ឡើងទៅកំពូលវិញដូចអ្វីដែលខ្ញុំបានធ្វើនៅ Ajax ៕
ប្រភព ៖ Daily Mail Sport
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner