ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះវិជ្ជាជីវៈទាំងឡាយរបស់អ្នកនឹងទទួលបាន ភាពរីករាយ។  ការងាររបស់អ្នកនឹងមិនមានបញ្ហាអ្វីទាំងអស់ ហើយភាពជោគជ័យក៏នឹងត្រូវ បានធានា។ ក្នុងពេលនេះ គួរបង្កើនកិច្ចទំនាក់ទំនងល្អៗជាមួយមនុស្សនៅកន្លែងការងារ ចំណែកបំណងក្នុងការទទួលបានលាភសក្ការៈជាសម្ភារៈគួរតែមិនគួរចំណាយពេលទៅគិត ពីវានោះទេ។ កុំបោះបង់ថាមពលព្រោះតែរឿងមិនបានការ ឬដែលមិនចំណេញទៅដល់ ភាពរីកចម្រើននៃការងារ។ ប្រការសំខាន់ គឺអ្នកអាចជម្នះភាពលំបាកដែលនៅលើផ្លូវបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ចូរព្យាយាមប្រុងប្រយ័ត្នជាពិសេស ប្រសិនបើអ្នកត្រូវការផ្លាស់ប្តូរការងារ។ ឳកាសដែលអ្នកនឹងជួបបញ្ហាហរិញ្ញវត្ថុគឺមានកំរិតខ្ពស់បំផុត។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យរស់នៅជាមួយកំហុសដែលធ្លាប់កើតឡើងកន្លងមក ចូរទទួល ស្គាល់ហើយបោះជំហានទៅមុខជានិច្ច។ លើសពីនេះ ប្រសិនបើអ្នកនឹងធ្វើការងារចាប់ពី ពេលព្រឹក នោះអ្នកនឹងអាចជម្នះការលំបាកបានដោយងាយ។ លើសពីនេះ សូមធ្វើការសម្រេចចិត្តប្រកបទៅដោយការទទួលខុសត្រូវជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះលោកអ្នកត្រូវតែមានការប្រុងប្រយ័ត្ន និង អត់ធ្មត់ខ្លាំង។ ប្រហែលជាមានការញុះញង់ពីសហសេវិក ហើយក្នុងការដោះស្រាយជាមួយ ថ្នាក់លើប្រហែលជាអាចមានភាពរសើបបំផុត។ ក្នុងនោះ សូមជៀសវាងការវាយតម្លៃការងារ សំខាន់ៗ និងសកម្មភាពចាំបាច់ដែលកំពុងធ្វើ។ លោកអ្នកប្រហែលជាត្រូវការពេលវេលាបន្តិចទៀត ដើម្បីបំពេញការងារជាជាងការគ្រោងទុកដោយមិនបានធ្វើអ្វីសោះ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកធ្វើការងារទាក់ទងជាមួយសាធារណជន បែរជាល្អប្រសើរវិញ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នករក្សាការងារទាំងឡាយឲ្យនៅដដែលសិន រាល់ការផ្លាស់ប្តូរប្រហែលមិនមែនជាជម្រើសដែលត្រឹមត្រូវនោះទេ។ បញ្ហាគឺថា ស្ថានភាព ខាងក្រៅអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើការសម្រេចចិត្តរបស់អ្នក។ ក្នុងនោះ ទំនាក់ទំនងមិត្តភាពរវាងមនុស្សនៅជុំវិញខ្លួនក៏ហាក់មិនល្អប្រសើរទៀត ដូច្នេះយកល្អសូមមានការអត់ធ្មត់ ហើយធ្វើកិច្ចការងារសន្សឹមៗ និងមិនបាច់រំពឹងលើគេច្រើនពេកទេ។ ក្នុងនោះ សូមកុំបោះបង់ការគ្រប់គ្រងខ្លួនឯង។ លើសពីនេះ ក៏គួរក្សាពាក្យសំដី និងអាកប្បកិរិយាឲ្យបានក្នុង កំរិតអតិបរមាផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពជោគជ័យគឺនៅប្រកៀកនឹងអ្នក។ លោកអ្នកអាចធ្វើឲ្យរាល់ការងារទាំងអស់អាចសម្រេចទៅបានដោយរលូន និងទទួលបានទិន្នផល ខ្ពស់។ មនុស្សដែលនៅជុំវិញខ្លួននឹងមានការជ្រោមជ្រែងការងារលោកអ្នកណាស់ ដូច្នេះគ្មាន ការលំបាកណាមួយអាចរំខានដល់កិច្ចការ និងអារម្មណ៍របស់អ្នកបានទេ។ ក្នុងនោះ សូមកុំភ្លេចពិនិត្យវាយតម្លៃផែនការជាថ្មី​ ពីព្រោះមានកាលទេសខ្លះអ្នកអាចប្រឈមនឹងសភាពមិន ហ្នឹងហ្ន៎របស់បរិស្ថានខាងក្រៅ។ ប្រការសំខាន់ សូមកុំធ្វើការដើម្បីបង្ហាញអ្នកណាឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបានព្យាករណ៍ទៅដល់ភាពសុទិដ្ឋិនិយមក្នុងការប្រតិបត្តិការការងារ។ លោកអ្នកអាចយកឈ្នះចិត្តមនុស្សដែលនៅក្បែរ ហើយជាពិសេសអាចបញ្ចៀសការវាយតម្លៃ និងមតិរិះគន់ដែលធ្លាប់មានកន្លងមកផង។ ប្រការដែលសំខាន់ លោកអ្នកមានលទ្ធភាព និងសមត្ថភាពពេញលេញដើម្បីបំពេញការងារ ទៅតាមគម្រោង និងក្រោមការទទួលខុសត្រូវ។ ប្រការជៀសវាង គឺកុំប៉ះពាល់ទៅដល់ករណី រសើបណាមួយរបស់អ្នកដទៃ ប្រយ័ត្ននាំទុក្ខដល់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំមិនឲ្យបដិសេធចំពោះការផ្តល់ជូននោះទេ ពិសេសទាក់ទងនឹងការធ្វើដំណើរផ្នែកពាណិជ្ជកម្ម។ លោកអ្នកអាចទទួលបានផលលាភធំ ប៉ុន្តែប្រការដែលសំខាន់ លោកអ្នកក៏ត្រូវស្គាល់ពីចំណេះជំនាញរបស់ខ្លួនដែរ។ ចូរជ្រើសររើសការងារណាដែលអ្នកសមត្ថភាពធ្វើ។ កុំជឿមនុស្សដោយងាយ រាល់ហេតុការណ៍ទាំង អស់ទាមទារការពិចារណាម៉ត់ចត់។ ចំពោះពេលវេលា សូមកុំមានការបារម្ភ ពីព្រោះលោកអ្នកនៅសល់ពេលច្រើនដើម្បីធ្វើការងារឲ្យបានចប់ ហេតុនេះការប្រថុយប្រថានមិនគួរជាជម្រើសនោះទេ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។​ សូមលោកអ្នកផ្អាករាល់សកម្មភាពពាណិជ្ជកម្មធន់ធំ ពីព្រោះឳកាសដែលអ្នកអាចមានការខាតបង់ហាក់មានកំរិតខ្ពស់ណាស់។ យកល្អចំណាយ ពេលប្រមូលយកពត៌មានឲ្យបានសព្វគ្រប់ជ្រុងជ្រោយ ហើយរងចាំឳកាសអំណោយផលនៅ ថ្ងៃក្រោយ។ ក្នុងនោះ សូមលោកអ្នកជឿជាក់ទៅលើវិចារណាញាណរបស់ខ្លួនឯង។ ព្យាយាមសម្រេចគោលដៅដោយខ្លួនឯង បើទោះបីជាអ្នកអាចធ្វើការពឹងពាក់អាស្រ័យគេបានក៏ដោយ។ កុំបោះបង់ការខិតខំប្រឹងប្រែង ហើយក៏មិនគួរយឺតយ៉ាវនោះដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នករៀបចំផែន ការសម្រាប់អនាគតនៃវិជ្ជាជីវៈ និងអាជីពរបស់អ្នក។​ លោកអ្នកកំពុងស្ថិតនៅលើចំណុចជោគជ័យធំ ប៉ុន្តែការរៀបចំ និងការគ្រប់គ្រងរាល់ផែនការត្រូវតែយកចិត្តទុកដាក់។ នាពេលអនាគតដ៏ខ្លីនេះ អ្នកនឹងអាចមានការលូតលាស់ក្នុងអាជីពយ៉ាងខ្លាំង ដូច្នេះសូមត្រៀមខ្លួនឲ្យ បានរួចរាល់ជានិច្ច។ ចំពោះការទទួលខុសត្រូវលើការងារ គឺជាជម្រើសដែលចាំបាច់បំផុតក្នុង ការអនុវត្តការងារ ដូច្នេះមិនគួរភ្លេចឡើយ។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ បញ្ហានៅក្នុងអាជីពហាក់មានរូបរាងច្បាស់លាស់។ លោកអ្នកគួរមានការប្រុងប្រយ័ត្នលើការខ្ចីបុល ការសងបំណុល និងការប្រើប្រាស់លុយ កាក់ខុសខ្ទង់ទាំងឡាយ។ អ្នកក៏អាចប្រទះនឹងភាពភ្លេចភ្លាំងច្រើនផងដែរ ដូច្នេះសូមពិនិត្យការងារ ឬការសម្រេចចិត្តឲ្យបានច្រើនសារមុនពេលចុះហត្ថលេខា ឬបញ្ចូលឯកសារសំខាន់នានា។ ជាទូទៅ ស្ថានភាពនេះអាចនឹងមានភាពងាយស្រួលបាន ប្រសិនបើអ្នកអាចយកឈ្នះផលលំបាកដែលកើតឡើងឲ្យបានទាន់ពេល។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់ការងារ និងអាជីវកម្មរបស់អ្នកក្នុងពេលនេះទាមទារឲ្យមានការចូលរួមយកចិត្តទុកដាក់ជាពិសេស។ លោកអ្នកអាចជួបការលំបាក ប្រសិនបើអ្នកមិនយល់ច្បាស់ពីគោលដៅនោះទេ។ ក្នុងផ្លូវដែលជោគជ័យនេះ អ្នកក៏នឹងជួប បញ្ហាស្មុគ្រស្មាញច្រើន ឬក៏ការខកបំណងចំពោះការទទួលបានមុខតំណែងល្អ។ ប្រការសំខាន់ សូមព្យាយាមធ្វើទំនាក់ទំនងឲ្យកាន់តែច្រើន ពិសេស សូមចូលទៅកៀកនឹងថ្នាក់ដឹកនាំ។  ក្រៅពីនេះ សូមព្យាយាមធ្វើការងារ និងធ្វើយ៉ាងណាកុំចោលការទទួលខុសត្រូវ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពស្មុគ្រស្មាញដែលកើតឡើងចំពោះអ្នក ក្នុងពេលកន្លងមកហាក់សាបរលាបអស់នៅពេលនេះ។ នៅជុំវិញខ្លួនអ្នកសុទ្ធតែមនុស្សដែលអាចជឿទុកចិត្តបាន មិនត្រឹមតែប៉ុណ្ណោះពួកគេនឹងអាចជួយជ្រោមជ្រែងអ្នកបានល្អ។ បើទោះជាស្ថានភាពអំណោយផលជាច្រើនហាក់នៅខាងអ្នកក្តី សូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ។ កុំនិយាយស្តីករណីដែលមិនចាំបាច់ កុំបញ្ចេញមតិរិះគន់ ហើយក៏មិនចាំបាច់បង្ហាញទឹកចិត្តរបស់អ្នកទៅអ្នកដទៃដែរ។ លើសពីនេះ វានឹងកាន់តែប្រសើរប្រសិនបើអ្នកមិនចូលរួមក្នុងមតិសាធារណៈ។  

ចំណាំ៖

ឆ្នាំទាំង៥ ជូត រោង ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងទាំងលុយកាក់ និងសម្ភារៈ។ មនុស្សរាល់គ្នានឹងយកចិត្តទុកដាក់ជួយទំនុកបម្រុងអ្នកបានល្អប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner