ការព្យាករណ៍៖ ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅបង្គួរក្នុងសប្តាហ៍នេះ (Video Inside)
ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន នាសប្ដាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជាបាន ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេស ថៃនិងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៥ រហូតដល់ថ្ងៃ ទី៣១ ខែឧសភា នៅតាមតំបន់ទំនាបកណ្តាល បណ្តារាជធានី-ខេត្តនានា នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្ហូរ និងលាយឡំទៅ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកតំបន់ខ្ពង់រាប នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកតំបន់មាត់សមុទ្រនោះវិញ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តាមការព្យាករណ៍នៅលើផ្ទៃសមុទ្ទ នឹងអាច មានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ រវាងពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែឧសភា ផងដែរ ។