ឯកឧត្ដម រ័ត្ន វិរៈ ចុះសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះប្រមាណ ១៥គ្រួសារ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់

ភ្នំពេញ ៖ ឯកឧត្ដម រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានស្រុកព្រៃនប់ នាថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២ បានចុះសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះប្រមាណ ១៥គ្រួសារ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម រ័ត្ន វិរៈ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិតាពៅ និងបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់បង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិក-សមាជិកា ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បី ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner